ទំនុកតម្កើង 7:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក ព្រះគម្ពីរខ្មែរសាកល នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងរបស់ទូលបង្គំ ហើយទាន់ចុះ! សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយសូមឲ្យគេចោលសិរីរុងរឿងរបស់ទូលបង្គំទៅក្នុងធូលីដីទៅ! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូមឲ្យខ្មាំងសត្រូវដេញតាម ព្រលឹងទូលបង្គំ ហើយទាន់ចុះ សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយយកកិត្តិយសទូលបង្គំ ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់ អាល់គីតាប សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារខ្ញុំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតខ្ញុំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ខ្ញុំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក |
ដោយសារព្រះអង្គ យើងខ្ញុំបានយកជ័យជម្នះលើបច្ចាមិត្ត ដោយសារព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានបង្ក្រាបអស់អ្នក ដែលប្រឆាំងនឹងយើងខ្ញុំ
ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។
បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជម្នះ ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
- ពិតមែនហើយ យើងបានជាន់ផ្លែ ទំពាំងបាយជូរតែម្នាក់ឯង គឺក្នុងចំណោមប្រជាជន គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។ យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង យើងបានជាន់កម្ទេចពួកគេ ព្រោះយើងខឹងជាខ្លាំង។ ឈាមរបស់ពួកគេបានខ្ទាតមកលើ សម្លៀកបំពាក់របស់យើង ហើយសម្លៀកបំពាក់របស់យើង ប្រឡាក់ទៅដោយឈាម។
ឱព្រះអម្ចាស់អើយ ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល! អស់អ្នកដែលបោះបង់ចោលព្រះអង្គ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីព្រះអង្គ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលព្រះអម្ចាស់ ដែលជាប្រភពទឹកផ្ដល់ជីវិត។
ព្រះអង្គយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ និងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក
ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសម្រុកទៅលើខ្មាំង ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបឲ្យច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។
ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។
បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។