Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ សូម​ជួយ​ការពារ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​ងើប​ឡើង ទាស់​នឹង​អំពើ​ឃោរ‌ឃៅ របស់​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំផង ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​តើន​ឡើង ព្រះ‌អង្គ​បាន​តែង​តាំង​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ សូម​ងើប​ឡើង ទាស់​នឹង​សេចក្ដី​ឃោរ‌ឃៅ របស់​ពួក​ត‌តាំង​នឹង​ទូលបង្គំ សូម​ទ្រង់​តើន​ឡើង​ជួយ​ទូលបង្គំ ដោយ​សេចក្ដី​យុត្តិ‌ធម៌ ដែល​ទ្រង់​បាន​បង្គាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ទ្រង់​ខឹង​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ខ្ញុំ សូម​ជួយ​ការពារ​ខ្ញុំ​ផង ដ្បិត​ទ្រង់ ហ្នឹង​ហើយ ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​វិនាស។


ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។


ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។


នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។


ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ព្រះអង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។


ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។


ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​តើន​ឡើង! កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។


សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។


ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​តើន​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក


ព្រះ‌អម្ចាស់​អើយ ពេល​ព្រះអង្គ​តើន​ឡើង ព្រះអង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅ ដូច​ការ​យល់​សប្ដិ។


សូម​ព្រះអង្គ​យាង​មក​កាន់​កន្លែង ដែល​វិនាស​ខូច​ខាត​អស់ ខ្មាំង​សត្រូវ​បាន​កម្ទេច​បំផ្លាញ​អ្វីៗ ទាំង​អស់​នៅ​ក្នុង​ទីសក្ការៈ


ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ


ព្រះ‌អម្ចាស់​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​ឫទ្ធិ‌បារមី​របស់​យើង។


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់!»។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម