១ សាំយូអែល 24:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នៅថ្ងៃនេះ ឯងបានសម្ដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់យើង ព្រោះកាលព្រះយេហូវ៉ាបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃឯង នោះឯងមិនបានសម្លាប់យើងទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 នៅថ្ងៃនេះ ឯងបានសំដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសំឡាប់អញទេ សូមមើលជំពូកអាល់គីតាប18 ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើឪពុកយ៉ាងជាក់ស្តែង ដ្បិតអុលឡោះតាអាឡាប្រគល់ឪពុកទៅក្នុងកណ្តាប់ដៃកូន តែកូនមិនសម្លាប់ឪពុកទេ។ សូមមើលជំពូក |
ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។