Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 60:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត របស់​យើង​ឲ្យ​រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដោយ​ពឹង​ដល់​ព្រះនោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ របស់​យើង​ខ្ញុំ​បង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បើ​អុលឡោះ​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជំនះ ដ្បិត​ទ្រង់​នឹង​បង្ក្រាប​បច្ចា‌មិត្ត របស់​យើង​ឲ្យ​រាប។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 60:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ប្រយុទ្ធ​ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការពារ​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។


ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប ដោយ​ឫទ្ធា‌នុភាព។


សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ ព្រះអង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចា‌មិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភណ្ឌ។


ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ


យើង​ចាត់​ជន‌ជាតិ​អាស្ស៊ីរី​ឲ្យ​ទៅ​ធ្វើ​ទោស ប្រជា‌ជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជា‌ជន ដែល​បាន​បង្ក​ឲ្យ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជា‌ជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។


- ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជា‌ជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កម្ទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀក‌បំពាក់​របស់​យើង ហើយ​សម្លៀក‌បំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។


ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំង ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។


សូម​ប្រគល់​ស្រុក​ភ្នំ​មក​ឲ្យ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជម្រាប​លោក​ស្រាប់​ហើយ​ថា មាន​ជន‌ជាតិ​អា‌ណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់»។


មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម