Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ប្រសិនបើ​ទូលបង្គំ​បាន​តបសង​ការ​អាក្រក់​ដល់​អ្នកដែល​នៅសុខសាន្ត​ជាមួយ​ទូលបង្គំ ឬ​ប្លន់​សត្រូវ​របស់ទូលបង្គំ​ដោយ​គ្មានហេតុផល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​មិត្ត​សម្លាញ់​ទូល‌បង្គំ ឬ​បាន​រឹបអូស​យក​ទ្រព្យ​ពី​សត្រូវ របស់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បើ​ទូលបង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​ដល់​អ្នក​ណា​ដែល​មេត្រី​នឹង​ទូលបង្គំ បើ​ទូលបង្គំ​បាន​រឹប​ជាន់​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ខ្ញុំ ឬ​ប្រសិន​បើ​ខ្ញុំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មែន​នោះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទីក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​ឲ្យ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?


ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។


ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដើម្បី​សង‌សឹក​ជំនួស​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​ឲ្យ​សម្ដេច​អាប់‌សា‌ឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាត‌ក»។


សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មា ហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំ ដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!


ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ ប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​ឲ្យ​ភ្នែក​អូស​ទាញ ប្រសិន​បើ​មាន​អំពើ​សៅ‌ហ្មង​ណា​មួយ នៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ


ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំ តប​សង​នឹង​អំពើ​ល្អ ហើយ​សម្តែង​ចិត្ត​ស្អប់ តប​សង​នឹង​សេចក្ដី​ស្រឡាញ់។


អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។


ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។


លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


លោក​អហ៊ី‌ម៉ាឡេក​ទូល​ស្ដេច​ថា៖ «ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​លោក​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា ជា​មេ‌ទ័ព​នៃ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់‌ខ្ពស់​ក្នុង​វាំង​ផង។


លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។


ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម