Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:5 - ព្រះគម្ពីរខ្មែរសាកល

5 នោះ​សូមឲ្យ​ខ្មាំងសត្រូវ​ដេញតាម​ព្រលឹង​របស់ទូលបង្គំ ហើយ​ទាន់​ចុះ​! សូមឲ្យ​គេ​ជាន់ឈ្លី​ជីវិត​ទូលបង្គំ​នៅនឹង​ដី ហើយ​សូមឲ្យ​គេ​ចោល​សិរីរុងរឿង​របស់ទូលបង្គំ​ទៅក្នុង​ធូលីដី​ទៅ​! សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នោះ​សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​តាម ព្រលឹង​ទូល‌បង្គំ ហើយ​ទាន់​ចុះ សូម​ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​នៅ​នឹង​ដី ហើយយក​កិត្តិ​យស​ទូល‌បង្គំ ទម្លាក់​ក្នុង​ធូលី​ដី​ចុះ។ -បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ ទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​តាម​ព្រលឹង​ទូលបង្គំ​ទាន់​ចុះ អើ សូម​ឲ្យ​គេ​ញាំ‌ញី​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី ហើយ​បង្អាប់‌យស​ទូលបង្គំ នៅ​ក្នុង​ធូលី​ដី​ផង។ បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ខ្ញុំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ខ្ញុំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ខ្ញុំ ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។ សេឡា


តាមរយៈ​ព្រះអង្គ យើងខ្ញុំ​ច្រានផ្ដួល​បច្ចាមិត្ត​របស់យើងខ្ញុំ តាមរយៈ​ព្រះនាម​របស់ព្រះអង្គ យើងខ្ញុំ​ជាន់ឈ្លី​ពួក​អ្នកតតាំង​នឹង​យើងខ្ញុំ​;


ប៉ុន្តែ​មនុស្ស​នៅក្នុង​ភាពឧត្ដុង្គឧត្ដម ក៏​នៅស្ថិតស្ថេរ​មិនបានឡើយ គឺ​ប្រៀបដូចជា​សត្វ​ដែល​វិនាស​ទៅ​។


នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


“យើង​បាន​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​តែម្នាក់ឯង គ្មាន​អ្នកណា​ក្នុងចំណោម​ប្រជាជាតិ​នានា​នៅជាមួយ​យើង​ឡើយ​។ យើង​បាន​ជាន់​ពួកគេ​ដោយ​កំហឹង​របស់យើង ហើយ​បាន​ជាន់ឈ្លី​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ​របស់យើង នោះ​ឈាម​របស់ពួកគេ​បាន​ខ្ទាត​មកលើ​សម្លៀកបំពាក់​របស់យើង ហើយ​អាវវែង​ទាំងមូល​របស់យើង​ក៏​ប្រឡាក់​។


ពួកគេ​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ដែល​ជាន់ឈ្លី​ក្នុង​ភក់​តាម​ផ្លូវ​ក្នុង​ចម្បាំង​។ ពួកគេ​នឹង​ច្បាំង​ដោយព្រោះ​មាន​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើឲ្យ​ពួកអ្នក​ជិះ​សេះ​អាម៉ាស់មុខ​ផង​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​ចាត់វិធានការ អ្នករាល់គ្នា​នឹង​ជាន់ឈ្លី​មនុស្ស​អាក្រក់​។ ជាការពិត ពួកគេ​នឹង​ទៅជា​ផេះ​នៅក្រោម​បាតជើង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម