ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
ទំនុកតម្កើង 55:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមកុំលាក់អង្គទ្រង់ពីពាក្យទូលអង្វររបស់ទូលបង្គំឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំពួនព្រះកាយនឹងពាក្យ ដែលទូលបង្គំទូលអង្វរឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ អាល់គីតាប អុលឡោះអើយ! សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមកុំលាក់មុខ នៅពេលខ្ញុំទទូចអង្វរទ្រង់។ |
ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹង សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ សូមកុំព្រះពិរោធ ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ! ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ! ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ ឱព្រះជាថ្មដានៃទូលបង្គំអើយ សូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង! ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយនឹងទូលបង្គំទេនោះ ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។
ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី សូមកុំដាក់ទោសទូលបង្គំឡើយ ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទោសទូលបង្គំដែរ!
ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។
ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទំនួញ របស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។
ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត?
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។
ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំ ស្រែកអង្វរថា: “សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយ សូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំ សូមជួយទូលបង្គំផង!”។
ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែព្រះអង្គឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត* ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្តែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ត អំពើអាក្រក់» ។