Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 54:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​បរា‌ជ័យ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា ហើយ​ភ្នែក​របស់ខ្ញុំ​បាន​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា ហើយ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំងសត្រូវ របស់​ទូល‌បង្គំត្រូវ​បរាជ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ព្រោះ​ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា ភ្នែក​ទូលបង្គំ​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង សត្រូវ​របស់​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​បាន​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ខ្ញុំ​បរា‌ជ័យ​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 54:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទេវតា ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំឭក​ឈ្មោះ​ពុក ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា


គាត់​មាន​ចិត្ត​នឹង‌ន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា ករុណា​ចំពោះ​ទូលបង្គំ សូម​កម្ទេច​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ឲ្យ​វិនាស​សូន្យ​ទៅ ដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។


មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។


មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។


ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា ទ្រង់​យាង​មក​រក​ខ្ញុំ ព្រះអង្គ​ឲ្យ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។


ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ ព្រម​ទាំង​ឮ​សម្រែក​របស់​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ។


ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះអង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។


ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម