ទំនុកតម្កើង 27:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ សូមកុំព្រះពិរោធ ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ! ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ! ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរបាវបម្រើរបស់ព្រះអង្គចេញដោយព្រះពិរោធឡើយ។ គឺព្រះអង្គហើយ ជាជំនួយរបស់ទូលបង្គំ! ព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំចាកចោល ឬបោះបង់ចោលទូលបង្គំឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយ ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ សូមមើលជំពូកអាល់គីតាប9 សូមកុំលាក់នឹងខ្ញុំ សូមកុំខឹង ហើយបណ្តេញអ្នកបម្រើរបស់ទ្រង់! ទ្រង់បានសង្គ្រោះខ្ញុំ សូមកុំលះបង់ខ្ញុំ! ឱម្ចាស់សង្គ្រោះខ្ញុំអើយ សូមកុំបោះបង់ចោលខ្ញុំឡើយ!។ សូមមើលជំពូក |
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។