តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត?
៣ យ៉ូហាន 1:8 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ យើងត្រូវតែទទួលមនុស្សបែបនេះ ដើម្បីឲ្យយើងបានជាអ្នករួមការងារសម្រាប់សេចក្ដីពិត។ Khmer Christian Bible ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងត្រលប់ជាអ្នករួមការងារសម្រាប់សេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត។ អាល់គីតាប ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។ |
តើនរណាក្រោកឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលធ្វើអាក្រក់? តើនរណាឈរឡើងសម្រាប់ខ្ញុំ ទាស់នឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត?
រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។
“អ្នកដែលទទួលអ្នករាល់គ្នា គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
អ្នកនោះក៏តបពីក្នុងផ្ទះថា: ‘កុំរំខានខ្ញុំអី ទ្វារបានបិទហើយ កូនៗរបស់ខ្ញុំក៏ដេកលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកទៅយកអ្វីឲ្យឯងបានទេ’។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។
មែនហើយ គូកនដ៏ពិតត្រង់អើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាដែរ ឲ្យជួយនាងទាំងពីរ។ ពួកនាងបានរួមតស៊ូជាមួយខ្ញុំក្នុងដំណឹងល្អ ព្រមទាំងក្លេមេន និងអ្នករួមការងារជាមួយខ្ញុំឯទៀតៗ ដែលអ្នកទាំងនេះមានឈ្មោះក្នុងបញ្ជីជីវិតដែរ។
យេស៊ុសដែលហៅថាយូស្ទុស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ ក្នុងចំណោមពួកកាត់ស្បែក មានតែអ្នកទាំងនេះប៉ុណ្ណោះដែលជាអ្នករួមការងារដើម្បីអាណាចក្ររបស់ព្រះ ពួកគាត់ជាទីកម្សាន្តចិត្តដល់ខ្ញុំ។
ហើយចាត់ធីម៉ូថេដែលជាបងប្អូនរបស់យើង និងជាអ្នករួមការងារជាមួយព្រះក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឲ្យមក ដើម្បីពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នា ខាងឯជំនឿរបស់អ្នករាល់គ្នា
ហើយជូនចំពោះអាប់ភាបងប្អូនស្រីរបស់យើង និងអើឃីពអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលនៅផ្ទះរបស់អ្នកដែរ។
ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងលើកយករឿងគាត់ដែលគាត់ធ្វើ គឺគាត់និយាយបរិហារយើងដោយពាក្យអាក្រក់ ហើយមិនស្កប់ចិត្តនឹងទង្វើទាំងនេះ; គាត់មិនគ្រាន់តែមិនទទួលបងប្អូនប៉ុណ្ណោះទេ គឺថែមទាំងហាមឃាត់អ្នកដែលចង់ទទួល រហូតដល់បណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
ដ្បិតពួកគេបានចេញដំណើរដើម្បីព្រះនាមរបស់ព្រះអង្គ ដោយមិនទទួលអ្វីពីសាសន៍ដទៃឡើយ។
ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។