Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 4:11 - ព្រះគម្ពីរខ្មែរសាកល

11 យេស៊ុស​ដែល​ហៅថា​យូស្ទុស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា​ដែរ​។ ក្នុងចំណោម​ពួកកាត់ស្បែក មាន​តែ​អ្នកទាំងនេះ​ប៉ុណ្ណោះ​ដែល​ជា​អ្នករួមការងារ​ដើម្បី​អាណាចក្រ​របស់​ព្រះ ពួកគាត់​ជា​ទីកម្សាន្តចិត្ត​ដល់​ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 រីឯ​លោក​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ក្នុង​ចំណោម​ពួកអ្នក​កាត់ស្បែក​ មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារ​សម្រាប់​នគរ​ព្រះជាម្ចាស់​ ហើយ​បាន​លើក​ទឹកចិត្ដ​ខ្ញុំ​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 រីឯ​លោក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​បាន​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​សម្រាប់​ព្រះរាជ​របស់​ព្រះ ហើយ​គេ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន‌ជាតិ​យូដា មាន​តែ​បងប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សម្រាប់​ព្រះ‌រាជ្យ*​ព្រះ‌ជា‌ម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​អ្នក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​នោះ​ជា​ពួក​កាត់​ស្បែក ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ មាន​តែ​ប៉ុណ្ណឹង​ទេ ដែល​កំសាន្ត​ចិត្ត​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​លោក​យូស្ទូស ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន‌ជាតិ​យូដា មាន​តែ​បង​ប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សម្រាប់​នគរ​អុលឡោះ​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ដ​ខ្ញុំ​ទៀត​ផង។

សូមមើលជំពូក ចម្លង




កូឡុស 4:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅពេល​ពេត្រុស​ឡើងទៅ​យេរូសាឡិម ពួកកាត់ស្បែក​ក៏​រិះគន់​គាត់


ពី​ខ្ញុំ ប៉ូល ដែលជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ និង​ពី​ធីម៉ូថេ​ជា​បងប្អូន ជូនចំពោះ​ភីលេម៉ូន​ជាទីស្រឡាញ់ និង​ជា​អ្នករួមការងារ​ជាមួយយើង


ដ្បិត​ពិតជា​មាន​មនុស្ស​មិនស្ដាប់បង្គាប់​ជាច្រើន គឺ​អ្នកនិយាយឥតខ្លឹមសារ និង​អ្នកបោកបញ្ឆោត ជាពិសេស​ពីចំណោម​ពួកកាត់ស្បែក​;


ទីឃីកុស​បងប្អូន​ដ៏ជាទីស្រឡាញ់ ជា​អ្នកបម្រើ​ស្មោះត្រង់ និង​ជា​អ្នកបម្រើរួមការងារ​ក្នុង​ព្រះអម្ចាស់ នឹង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​គ្រប់ការទាំងអស់​អំពី​ខ្ញុំ​។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ព្រមទាំង​ទៅជា​ឪពុក​របស់​អ្នកដែលទទួលពិធីកាត់ស្បែក​ដែរ ហើយ​មិនគ្រាន់តែ​អ្នកដែលទទួលពិធីកាត់ស្បែក​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ទៅជា​ឪពុក​ដល់​អ្នក​ដែល​ដើរតាម​លម្អាន​នៃ​ជំនឿ​របស់​អ័ប្រាហាំដូនតា​របស់យើង​ទៀតផង ជាជំនឿដែលលោកមាន កាល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​។


ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ


ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។


បងប្អូន​អើយ ហេតុនេះហើយបានជា ក្នុង​អស់ទាំង​ការលំបាក និង​ទុក្ខវេទនា​របស់យើង យើង​ទទួល​ការ​កម្សាន្តចិត្ត​ដោយសារតែ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់អ្នករាល់គ្នា


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


មែនហើយ គូកន​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ចាំ​ថា ពីមុន​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​ខាង​សាច់ឈាម ដែល​ត្រូវបាន​ហៅថា “ពួកមិនបានកាត់ស្បែក” ដោយ​ពួក​ដែល​អះអាងថា​ខ្លួនឯងជា “ពួកកាត់ស្បែក” ដែលជា​ការកាត់ស្បែក​ខាង​សាច់ឈាម​ដែលធ្វើដោយដៃមនុស្ស​។


សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា​អ្នករួមការងារ​ជាមួយខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម