Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




៣ យ៉ូហាន 1:9 - ព្រះគម្ពីរខ្មែរសាកល

9 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ទៅ​ក្រុមជំនុំ​ហើយ ប៉ុន្តែ​ឌីអូត្រេពេស​ដែល​ចូលចិត្តធ្វើជាមេ​ក្នុងចំណោម​ពួកគេ មិន​ព្រម​ទទួល​យើង​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ខ្លះ​ជូន​ក្រុមជំនុំ​ ប៉ុន្ដែ​លោក​ឌីអូត្រេព​ដែល​ចូលចិត្ដ​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួកគេ​ គាត់​មិន​ទទួល​យើង​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ខ្ញុំ​បានសរសេរ​សចក្ដី​ខ្លះ​មក​ជូនក្រុម​ជំនុំ ប៉ុន្តែ ឌីអូ‌ត្រែប ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ជាង​គេ មិន​ព្រម​ទទួល​ស្គាល់​យើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​មក​ជូន​ក្រុម‌ជំនុំ* តែ​ឌីអូ‌ត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី មក​ជូន​ក្រុម‌ជំអះ តែ​ឌីអូត្រែប​ដែល​ចូល​ចិត្ដ​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។

សូមមើលជំពូក ចម្លង




៣ យ៉ូហាន 1:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អស់អ្នក​ដែល​សុំ​នឹង​ទទួលបាន​; អ្នក​ដែល​ស្វែងរក​នឹង​រកឃើញ​; អ្នក​ដែល​គោះ​នឹង​ត្រូវបាន​បើក​ឲ្យ​។


ប៉ុន្តែ​ពួកសិស្ស​នៅស្ងៀម ពីព្រោះ​នៅតាមផ្លូវ ពួកគេ​បាន​ប្រកែក​គ្នា​អំពី​អ្នកណា​ធំជាង​អ្នកណា​។


“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ មិនមែន​ទទួល​ខ្ញុំ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ”។


ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ដ្បិត​អ្នក​ដែល​តូចជាង​ក្នុងចំណោម​អ្នកទាំងអស់គ្នា អ្នកនោះ​គឺ​អ្នកធំ”។


ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក ដោយ​សេចក្ដីស្រឡាញ់ជាបងប្អូន ហើយ​ចូរ​នាំមុខ​ក្នុង​ការគោរព​គ្នាទៅវិញទៅមក​។


ព្រះអង្គ​ជា​ក្បាល​របស់​រូបកាយ ដែល​ជា​ក្រុមជំនុំ ព្រះអង្គ​ជា​ដើមដំបូង ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ដើម្បីឲ្យ​ព្រះអង្គ​បានជា​ទីមួយ​ក្នុងចំណោម​របស់​សព្វសារពើ


អស់អ្នក​ដែល​ទៅហួស ហើយ​មិន​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​របស់​ព្រះ​គ្រីស្ទ អ្នកនោះ​គ្មាន​ព្រះ​ទេ រីឯ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីបង្រៀន​នេះ អ្នកនោះ​មាន​ទាំង​ព្រះ​បិតា និង​ព្រះបុត្រា​។


ដូច្នេះ យើង​ត្រូវតែ​ទទួល​មនុស្ស​បែបនេះ ដើម្បីឲ្យ​យើង​បានជា​អ្នករួមការងារ​សម្រាប់​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម