Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:24 - ព្រះគម្ពីរខ្មែរសាកល

24 ម៉ាកុស អើរីស្តាក ដេម៉ាស និង​លូកា អ្នករួមការងារ​ជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ហើយ​ម៉ាកុស​ លោក​អើរីស្ដាក​ លោក​ដេម៉ាស​ និង​លោក​លូកា​ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរី‌ស្តាក អ្នក​ដេម៉ាស នឹង​អ្នក​លូកា ជា​គូ‌កន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​យល់​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​របស់​ម៉ារា​ម្ដាយ​របស់​យ៉ូហាន ដែល​គេ​ហៅថា​ម៉ាកុស ជា​កន្លែងដែល​មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​អធិស្ឋាន។


ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕


ប៉ូល និង​អ្នករួមដំណើរ​បាន​ចុះសំពៅ​ចេញពី​ប៉ាផុស ហើយ​ទៅដល់​ពើកា​ក្នុង​ប៉ាមភីលា​។ ពេលនោះ យ៉ូហាន​ម៉ាកុស​បាន​ចាកចេញ​ពី​ពួកគេ​ត្រឡប់ទៅ​យេរូសាឡិម​វិញ​។


ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។


មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។


ចំពោះ​ទីតុស គាត់ជា​ដៃគូ​របស់ខ្ញុំ ហើយ​សម្រាប់​អ្នករាល់គ្នា​គាត់ជា​អ្នករួមការងារ រីឯ​បងប្អូន​ពីរនាក់​នោះ​ជា​អ្នកនាំសារ​របស់​ក្រុមជំនុំ និងជា​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​។


ខ្ញុំ​យល់ឃើញថា ត្រូវតែ​ចាត់​អេប៉ាប្រូឌីត​ឲ្យមក​រក​អ្នករាល់គ្នា គាត់​ជា​បងប្អូន ជា​អ្នករួមការងារ និង​ជា​អ្នករួមប្រយុទ្ធ​ជាមួយខ្ញុំ ទាំង​ជា​អ្នកនាំសារ​របស់អ្នករាល់គ្នា និង​ជា​អ្នកផ្គត់ផ្គង់​តម្រូវការ​របស់ខ្ញុំ​។


មែនហើយ គូកន​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


លូកា​គ្រូពេទ្យ​ដ៏ជាទីស្រឡាញ់ និង​ដេម៉ាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


លោកស្រី​ដែល​នៅ​បាប៊ីឡូន ដែលត្រូវបានជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រមទាំង​ម៉ាកុស​កូនប្រុស​របស់ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ដូច្នេះ យើង​ត្រូវតែ​ទទួល​មនុស្ស​បែបនេះ ដើម្បីឲ្យ​យើង​បានជា​អ្នករួមការងារ​សម្រាប់​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម