ដោយសារឯងរំពើកដូចទឹក ឯងនឹងមិនបានលើសគេទៀតឡើយ ពីព្រោះឯងបានឡើងទៅលើគ្រែរបស់ឪពុកឯង ហើយបានធ្វើឲ្យវាសៅហ្មង។ វាបានឡើងទៅលើទីដំណេករបស់យើង!
២ ពេត្រុស 3:16 - ព្រះគម្ពីរខ្មែរសាកល ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។ Khmer Christian Bible ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។ អាល់គីតាប ក្នុងគ្រប់សំបុត្រដែលគាត់បរិយាយអំពីរឿងទាំងនេះ គាត់តែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគីតាបឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្ដរាយ។ |
ដោយសារឯងរំពើកដូចទឹក ឯងនឹងមិនបានលើសគេទៀតឡើយ ពីព្រោះឯងបានឡើងទៅលើគ្រែរបស់ឪពុកឯង ហើយបានធ្វើឲ្យវាសៅហ្មង។ វាបានឡើងទៅលើទីដំណេករបស់យើង!
វាល់ព្រឹកវាល់ល្ងាច ពួកគេបំប្លែងពាក្យសម្ដីរបស់ខ្ញុំ; អស់ទាំងផែនការរបស់ពួកគេទាស់នឹងខ្ញុំ គឺសម្រាប់ជាការអាក្រក់។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចុះអ្នករាល់គ្នា ហេតុអ្វីបានជាបំពានសេចក្ដីបង្គាប់របស់ព្រះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នាទៅវិញ?
អ្នកនោះមិនបាច់គោរពឪពុកម្ដាយរបស់ខ្លួនទៀតឡើយ’។ អ្នករាល់គ្នាបានធ្វើឲ្យព្រះបន្ទូលរបស់ព្រះទៅជាមោឃៈដូច្នេះ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ដោយសារអ្នករាល់គ្នាមិនយល់គម្ពីរ ហើយក៏មិនយល់អំពីព្រះចេស្ដារបស់ព្រះ ធ្វើឲ្យអ្នករាល់គ្នាយល់ខុសហើយ។
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
ចំពោះការនេះ យើងមានពាក្យជាច្រើនដែលត្រូវនិយាយ ប៉ុន្តែយើងពិបាកពន្យល់ ពីព្រោះអ្នករាល់គ្នាបែរជាខ្ជិលស្ដាប់។
ពីខ្ញុំ ពេត្រុស ដែលជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលត្រូវបានជ្រើសតាំង ជាជនរស់នៅបណ្ដោះអាសន្នដែលត្រូវបានកម្ចាត់កម្ចាយទៅប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និងប៊ីធូនា
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។
យ៉ាងណាមិញ ដូចដែលមានព្យាការីក្លែងក្លាយនៅក្នុងចំណោមប្រជាជនយ៉ាងណា ក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងនោះដែរ។ ពួកគេនឹងនាំសេចក្ដីបង្រៀនខុសឆ្គងនៃសេចក្ដីវិនាសមកដោយសម្ងាត់ ថែមទាំងនាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯង ដោយបដិសេធសូម្បីតែព្រះអម្ចាស់ដែលប្រោសលោះពួកគេ។
ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា;
ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។