ទូលបង្គំជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់សេចក្ដីបង្គាប់របស់ព្រះអង្គពីទូលបង្គំឡើយ។
២ កូរិនថូស 5:6 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ យើងក្លាហានជានិច្ច ទាំងដឹងថាពេលយើងស្ថិតនៅក្នុងរូបកាយនេះ យើងនៅឆ្ងាយពីព្រះអម្ចាស់—— Khmer Christian Bible ដូច្នេះហើយ យើងមានចិត្ដក្លាហានជានិច្ច ហើយដឹងថា ពេលយើងនៅក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងមានចិត្តជឿជាក់ជានិច្ច ហើយដឹងថា ដរាបណាយើងជ្រកកោនក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតពីព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់ អាល់គីតាប ដូច្នេះ យើងមានចិត្ដក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីអ៊ីសាជាអម្ចាស់ |
ទូលបង្គំជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់សេចក្ដីបង្គាប់របស់ព្រះអង្គពីទូលបង្គំឡើយ។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។
នៅក្នុងការកោតខ្លាចព្រះយេហូវ៉ា មនុស្សមានទំនុកចិត្តដ៏រឹងមាំ ហើយកូនចៅរបស់គេនឹងមានជម្រក។
ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ
រ៉ាបសាកេនិយាយនឹងពួកគេថា៖ “ចូរប្រាប់ហេសេគាថា: ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ទំនុកចិត្តដែលអ្នកទុកចិត្តនេះ តើជាអ្វី?
យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។
ដូច្នេះ យើងក្លាហាន ហើយសុខចិត្តឃ្លាតឆ្ងាយពីរូបកាយនេះទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង។
ដូច្នេះ កុំបោះបង់ចោលការជឿជាក់របស់អ្នករាល់គ្នាឡើយ ការជឿជាក់នោះនាំមកនូវរង្វាន់ដ៏ធំ។
អ្នកទាំងនេះសុទ្ធតែស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗដែលត្រូវបានសន្យានោះទេ ប៉ុន្តែពួកគេបានឃើញ ហើយបានអបអរទទួលការទាំងនោះពីចម្ងាយ ព្រមទាំងសារភាពថា ខ្លួនឯងជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ។
ដ្បិតនៅទីនេះ យើងគ្មានទីក្រុងដែលនៅគង់វង្សទេ ប៉ុន្តែយើងកំពុងតែខំស្វែងរកទីក្រុងដែលរៀបនឹងមក។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។