អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
២ កូរិនថូស 5:1 - ព្រះគម្ពីរខ្មែរសាកល យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។ Khmer Christian Bible យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច អាល់គីតាប យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅសូរ៉កា ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាដៃរបស់អុលឡោះ។ |
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
លំនៅរបស់ខ្ញុំត្រូវបានរើចេញ ហើយត្រូវបានយកចេញពីខ្ញុំ ដូចជារោងរបស់អ្នកគង្វាល; ខ្ញុំបានមូរជីវិតរបស់ខ្ញុំទុក ដូចជាអ្នកត្បាញ។ ព្រះអង្គកាត់ខ្ញុំចេញពីកីតម្បាញ; ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។
ថា៖ “យើងបានឮអ្នកនេះនិយាយថា: ‘ខ្ញុំនឹងកម្ទេចព្រះវិហារនេះដែលធ្វើដោយដៃមនុស្ស ហើយក្នុងបីថ្ងៃខ្ញុំនឹងសាងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។
យ៉ាងណាមិញ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ ដូចដែលព្យាការីបានថ្លែងថា:
ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។
យ៉ាងណាមិញ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថាព្រះចេស្ដាដ៏ប្រសើរហួសវិស័យនេះជារបស់ព្រះ គឺមិនមែនចេញពីយើងទេ។
ដ្បិតពេលយើងនៅក្នុងរោងនេះ យើងថ្ងូរដោយរងសម្ពាធ មិនមែនដោយសារយើងចង់ដោះចេញទេ គឺដោយសារចង់ស្លៀកពាក់វិញ ដើម្បីឲ្យអ្វីដែលរមែងតែងតែស្លាប់ត្រូវជីវិតលេបបាត់ទៅ។
នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកដោយពិធីកាត់ស្បែកដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺដោយការដោះរូបកាយខាងសាច់ឈាមចេញតាមរយៈពិធីកាត់ស្បែករបស់ព្រះគ្រីស្ទ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។
យ៉ាងណាមិញ ព្រះគ្រីស្ទបានយាងមក ធ្វើជាមហាបូជាចារ្យនៃសេចក្ដីល្អដែលមកដល់ហើយ តាមរយៈព្រះពន្លាដ៏ប្រសើរជាង និងគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើដោយដៃមនុស្សទេ ពោលគឺខុសពីពិភពលោកនេះដែលត្រូវបានបង្កើត។
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីវិសុទ្ធដែលធ្វើដោយដៃមនុស្ស ដែលជារូបតំណាងនៃរបស់ពិតនោះទេ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានសួគ៌ផ្ទាល់ ដើម្បីលេចមកនៅមុខព្រះជំនួសយើង នៅពេលឥឡូវនេះ។
ដើម្បីឲ្យយើងបានទទួលមរតកដែលមិនចេះសាបសូន្យ ឥតសៅហ្មង និងមិនចេះរលាយបាត់ ដែលមានរក្សាទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា។
ដោយព្រោះអ្វីៗទាំងអស់នេះនឹងត្រូវបានបំផ្លាញដូច្នេះ តើអ្នករាល់គ្នាត្រូវតែធ្វើជាមនុស្សបែបណា? គឺត្រូវមានកិរិយាដ៏វិសុទ្ធ និងគោរពព្រះ
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ ពីព្រោះយើងស្រឡាញ់បងប្អូន។ អ្នកដែលមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
ដោយសារតែការនេះ យើងនឹងដឹងថា យើងជារបស់សេចក្ដីពិត ហើយយើងនឹងស្ងប់ចិត្តនៅចំពោះព្រះ
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។