Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 3:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយព្រោះ​អ្វីៗ​ទាំងអស់​នេះ​នឹង​ត្រូវបាន​បំផ្លាញ​ដូច្នេះ តើ​អ្នករាល់គ្នា​ត្រូវតែ​ធ្វើជា​មនុស្ស​បែបណា​? គឺត្រូវមាន​កិរិយា​ដ៏វិសុទ្ធ និង​គោរពព្រះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បើ​អ្វីៗ​ទាំង​អស់​ត្រូវ​រលាយ​ទៅ​យ៉ាង​នេះ​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ជា​មនុស្ស​បែប​ណា ក្នុង​កិរិយា​បរិសុទ្ធ និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បងប្អូន​ត្រូវ​មាន​ចរិយា​ដ៏វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ឲ្យ​មែន​ទែន!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចុះ​ដែល​របស់​ទាំង​នោះ​នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង​ប្អូន​ត្រូវ​មាន​ចរិយា​បរិសុទ្ធ និង​គោរព​កោត​ខ្លាច​អុលឡោះ ឲ្យ​មែន​ទែន!។

សូមមើលជំពូក ចម្លង




២ ពេត្រុស 3:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកមនុស្ស​អាក្រក់​បាន​ហូត​ដាវ ព្រមទាំង​យឹត​ធ្នូ​របស់ខ្លួន ដើម្បី​ធ្វើឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ដួល និង​ដើម្បី​សម្លាប់​អ្នកដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន​។


អ្នកដែល​ថ្វាយ​តង្វាយអរព្រះគុណ គឺ​លើកតម្កើងសិរីរុងរឿង​ដល់​យើង ហើយ​តម្រង់​ផ្លូវ​របស់ខ្លួន​; យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ”៕


នៅពេល​ផែនដី និង​អស់អ្នក​ដែល​រស់នៅ​ទីនោះ​រលាយ​បាត់ គឺ​យើង​ហើយ ដែល​រក្សា​សសរ​នៃ​ផែនដី​កុំឲ្យរង្គើ​។ សេឡា


ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​! ទីក្រុង​អើយ ចូរ​ស្រែកយំ​! ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​! ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។


ផែនដី​បាន​បាក់បែកអស់រលីង ផែនដី​បាន​ញែកចេញពីគ្នា ផែនដី​បាន​រង្គើជាខ្លាំង​។


ចំណែកឯ​អស់ទាំង​ពលបរិវារ​នៃ​មេឃ​នឹង​រលាយសូន្យ ហើយ​ផ្ទៃមេឃ​នឹង​ត្រូវបាន​មូរទុក​ដូចជា​ក្រាំង​។ អស់ទាំង​ពលបរិវារ​នៃមេឃ​នឹង​ស្រពោនជ្រុះ ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមទំពាំងបាយជូរ និង​ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមល្វា​។


ពួកគេ​ក៏​ភ្ញាក់ផ្អើល ទាំង​និយាយថា​៖ “តើ​លោកនេះ​ជា​មនុស្ស​បែបណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ​!”។


មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។


យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


រីឯ​យើង​វិញ សញ្ជាតិ​របស់យើង​នៅ​ស្ថានសួគ៌ ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះសង្គ្រោះ​ពី​ទីនោះ​ដែរ គឺ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។


ពីព្រោះ​ដំណឹងល្អ​របស់យើង​បាន​មក​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដោយ​ពាក្យសម្ដី​ប៉ុណ្ណោះទេ គឺ​ដោយ​ព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ការជឿអស់ពីចិត្ត​យ៉ាងពេញលេញ​។ អ្នករាល់គ្នា​ដឹង​ហើយ​ថា យើង​ជា​យ៉ាងណា​ក្នុងចំណោម​អ្នករាល់គ្នា ដោយយល់ដល់​អ្នករាល់គ្នា​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។


រីឯ​អ្នក​វិញ ‍ឱ មនុស្ស​របស់​ព្រះ​អើយ! ចូរ​គេចឲ្យផុត​ពី​សេចក្ដីទាំងនេះ​ទៅ​! ចូរ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និង​សេចក្ដីសុភាពរាបសា​។


ប្រសិនបើ​មាន​អ្នកណា​បង្រៀនគោលលទ្ធិផ្សេង ហើយ​មិន​យល់ស្រប​នឹង​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​មិន​យល់ស្រប​នឹង​សេចក្ដីបង្រៀន​នៃ​ការគោរពព្រះ​ទេ


តាមពិត ការគោរពព្រះ​ដោយ​ចិត្តស្កប់ស្កល់ ជា​ការបានកម្រៃ​ដ៏ធំ​។


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


ពេល​មើល​រួចហើយ គាត់​ក៏​ចេញទៅ ហើយ​ភ្លេច​ភ្លាម‍​ថា​មុខខ្លួនឯង​ជា​យ៉ាងណា​។


ក្នុងចំណោម​អ្នករាល់គ្នា តើ​នរណា​មានប្រាជ្ញា និង​មានការយល់ដឹង​? ចូរឲ្យ​អ្នកនោះ​បង្ហាញ​ការប្រព្រឹត្ត​របស់​ខ្លួន តាមរយៈ​កិរិយា​ល្អ ដោយ​ភាពសុភាពរាបសា​នៃ​ប្រាជ្ញា​ចុះ​។


ផ្ទុយទៅវិញ ដូចដែល​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ទ្រង់​វិសុទ្ធ​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវតែ​បាន​វិសុទ្ធ​ក្នុង​គ្រប់ទាំង​កិរិយា​យ៉ាងនោះដែរ


អ្នករាល់គ្នា​ត្រូវ​មាន​កិរិយា​ល្អ​នៅក្នុងចំណោម​សាសន៍ដទៃ ធ្វើដូច្នេះ​ទោះបីជា​គេ​មួលបង្កាច់​អ្នករាល់គ្នា​ដូចជា​មនុស្សធ្វើអាក្រក់​ក៏ដោយ ក៏​គេ​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ នៅ​ថ្ងៃ​នៃ​ការយាងមក ដោយសារ​បាន​ឃើញ​អំពើល្អ​របស់អ្នករាល់គ្នា​។


ព្រះចេស្ដា​ខាងព្រះ​របស់​ព្រះអម្ចាស់យេស៊ូវ បាន​ប្រទាន​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​សម្រាប់​ជីវិត និង​ការគោរពព្រះ តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​យើង​មក‍ក្នុង​សិរីរុងរឿង និង​គុណធម៌​របស់ព្រះអង្គផ្ទាល់​។


បន្ថែម​ការគ្រប់គ្រងចិត្ត​លើ​ចំណេះដឹង បន្ថែម​ការអត់ធ្មត់​លើ​ការគ្រប់គ្រងចិត្ត បន្ថែម​ការគោរពព្រះ​លើ​ការអត់ធ្មត់


យ៉ាងណាមិញ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់​ដូចជា​ចោរ​។ នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ផុតទៅ​ដោយសន្ធឹកខ្ទរខ្ទារ ធាតុ​នានា​នឹង​ត្រូវ​ដុត​បំផ្លាញ ហើយ​ផែនដី និង​កិច្ចការ​នានា​នៅលើ​ផែនដី នឹង​ត្រូវបាន​លាតត្រដាង​។


ទាំង​រង់ចាំ និង​បង្ខំឲ្យ​ថ្ងៃ​នៃ​ការយាងមកវិញ​របស់​ព្រះ​បាន​ឆាប់មកដល់​។ ដ្បិត​នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ត្រូវ​បញ្ឆេះ​បំផ្លាញ ហើយ​ធាតុ​នានា​នឹង​ត្រូវ​ដុត​រំលាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម