ហេព្រើរ 9:11 - ព្រះគម្ពីរខ្មែរសាកល11 យ៉ាងណាមិញ ព្រះគ្រីស្ទបានយាងមក ធ្វើជាមហាបូជាចារ្យនៃសេចក្ដីល្អដែលមកដល់ហើយ តាមរយៈព្រះពន្លាដ៏ប្រសើរជាង និងគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើដោយដៃមនុស្សទេ ពោលគឺខុសពីពិភពលោកនេះដែលត្រូវបានបង្កើត។ សូមមើលជំពូកKhmer Christian Bible11 កាលព្រះគ្រិស្ដបានយាងមកធ្វើជាសម្ដេចសង្ឃខាងឯសេចក្ដីល្អដែលត្រូវមក ព្រះអង្គបានយាងកាត់រោងដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើឡើងដោយដៃមនុស្សទេ ហើយក៏មិនមែនជារបស់ពិភពលោកនេះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ សូមមើលជំពូកអាល់គីតាប11 រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។ សូមមើលជំពូក |