គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ ប៉ុន្តែគេមិនបានឈ្នះខ្ញុំឡើយ។
២ កូរិនថូស 4:8 - ព្រះគម្ពីរខ្មែរសាកល យើងរងទុក្ខគ្រប់បែបយ៉ាង ប៉ុន្តែមិនទាល់ច្រកទេ; យើងវល់គំនិត ប៉ុន្តែមិនអស់សង្ឃឹមទេ; Khmer Christian Bible យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ អាល់គីតាប គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច |
គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ ប៉ុន្តែគេមិនបានឈ្នះខ្ញុំឡើយ។
ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។
នៅក្នុងការកោតខ្លាចព្រះយេហូវ៉ា មនុស្សមានទំនុកចិត្តដ៏រឹងមាំ ហើយកូនចៅរបស់គេនឹងមានជម្រក។
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។
ដោយហេតុនេះ ខ្ញុំពេញចិត្តនឹងភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និងការឈឺចាប់ ដោយព្រោះព្រះគ្រីស្ទ។ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះហើយ ដែលខ្ញុំរឹងមាំ។
មិនមែនយើងទេ ដែលចង្អៀតចង្អល់ចំពោះអ្នករាល់គ្នា គឺអ្នករាល់គ្នាវិញទេតើ ដែលចង្អៀតចង្អល់ក្នុងដួងចិត្តរបស់ខ្លួន។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ជាការពិត ពេលយើងមកដល់ម៉ាសេដូន រូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ គឺយើងរងទុក្ខគ្រប់បែបយ៉ាង មានការប្រយុទ្ធនៅខាងក្រៅ មានការភិតភ័យនៅខាងក្នុង។
ខ្ញុំចង់នៅជាមួយអ្នករាល់គ្នាពេលឥឡូវនេះ ហើយផ្លាស់ប្ដូររបៀបនិយាយរបស់ខ្ញុំ ដ្បិតខ្ញុំវល់គំនិតអំពីអ្នករាល់គ្នា។