២ កូរិនថូស 2:13 - ព្រះគម្ពីរខ្មែរសាកល ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។ Khmer Christian Bible ប៉ុន្ដែខ្ញុំមិនមានភាពធូរស្បើយនៅក្នុងវិញ្ញាណរបស់ខ្ញុំសោះ ព្រោះមិនបានជួបលោកទីតុសជាបងប្អូនរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏លាពួកគេមកឯស្រុកម៉ាសេដូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចិត្តខ្ញុំមិនបានធូរស្បើយសោះ ព្រោះនៅទីនោះ ខ្ញុំរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាគេ ហើយបន្តដំណើរទៅស្រុកម៉ាសេដូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ អាល់គីតាប ហេតុនេះ ខ្ញុំក៏លាពួកបងប្អូននៅក្រុងត្រូអាស ធ្វើដំណើរឆ្ពោះទៅស្រុកម៉ាសេដូន។ |
ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
ខ្ញុំបានជំរុញទីតុស ទាំងចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់។ ទីតុសមិនបានឆ្លៀតឱកាសលើអ្នករាល់គ្នាទេ មែនទេ? តើយើងមិនបានដើរដោយវិញ្ញាណតែមួយទេឬ? តើយើងមិនបានដើរក្នុងជំហានតែមួយទេឬ?
ហេតុនេះហើយបានជាយើងទទួលការកម្សាន្តចិត្ត។ លើសពីការកម្សាន្តចិត្តនេះ យើងបានអរសប្បាយកាន់តែខ្លាំងឡើងថែមទៀត ចំពោះអំណររបស់ទីតុស ដ្បិតអ្នកទាំងអស់គ្នាធ្វើឲ្យវិញ្ញាណរបស់គាត់ស្រស់ស្រាយឡើងវិញ។
ជាការពិត អ្វីក៏ដោយដែលខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ក៏ខ្ញុំមិនត្រូវបានធ្វើឲ្យអាម៉ាស់មុខអំពីការនោះទេ; គឺដូចដែលអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាជាការពិតយ៉ាងណា ការអួតរបស់យើងចំពោះទីតុសក៏បានជាការពិតយ៉ាងនោះដែរ។
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលព្រះអង្គបានប្រទានសេចក្ដីខ្នះខ្នែងមកក្នុងចិត្តរបស់ទីតុស ជាសេចក្ដីខ្នះខ្នែងដូចគ្នាដែលខ្ញុំមានចំពោះអ្នករាល់គ្នា។
ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។
ដូច្នេះ ដូចដែលទីតុសបានចាប់ផ្ដើមធ្វើការងារសប្បុរសធម៌នេះយ៉ាងណា យើងក៏ជំរុញគាត់ឲ្យបង្ហើយយ៉ាងនោះ នៅក្នុងចំណោមអ្នករាល់គ្នាដែរ។
លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមម្ដងទៀតជាមួយបារណាបាស ទាំងយកទីតុសទៅជាមួយដែរ។
យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។
ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង មានដល់អ្នក!