ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
២ កូរិនថូស 2:11 - ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យយើងត្រូវសាតាំងឆ្លៀតឱកាសឡើយ ដ្បិតមិនមែនថាយើងមិនស្គាល់ល្បិចរបស់វាទេ។ Khmer Christian Bible ក្រែងលោអារក្សសាតាំងបោកប្រាស់យើង ដ្បិតយើងមិនមែនមិនដឹងពីគំនិតរបស់វាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យអារក្សសាតាំងមានឱកាសលើយើង ដ្បិតយើងមិនមែនមិនដឹងពីកិច្ចកលរបស់វានោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីកុំឲ្យយើងចាញ់បោកមារ*សាតាំង ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។ អាល់គីតាប ដើម្បីកុំឲ្យយើងចាញ់បោកអ៊ីព្លេសហ្សៃតន ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។ |
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
ព្រះអម្ចាស់មានបន្ទូលទៀតថា៖“ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងបានទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នាដូចស្រូវសាលី។
អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។
កុំបង្អត់គ្នាឡើយ លើកលែងតែមានការព្រមព្រៀងគ្នាទុកពេលមួយរយៈ ដើម្បីផ្ចង់ស្មារតីក្នុងការអធិស្ឋាន រួចត្រូវនៅជាមួយគ្នាវិញ ក្រែងលោសាតាំងល្បួងអ្នករាល់គ្នា ដោយឆ្លៀតឱកាសលើភាពមិនចេះគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា។
ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ទាំងប្រៀនប្រដៅអ្នកដែលប្រឆាំង ដោយសុភាពរាបសា ក្រែងលោព្រះនឹងប្រទានដល់ពួកគេនូវការកែប្រែចិត្តដែលនាំទៅដល់ចំណេះដឹងនៃសេចក្ដីពិត។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
រីឯចំពោះអ្នករាល់គ្នា និងអ្នកឯទៀតនៅធាទេរ៉ា ដែលមិនបានទទួលយកសេចក្ដីបង្រៀននេះ ហើយមិនបានស្គាល់សេចក្ដីដែលគេហៅថា “ជម្រៅរបស់សាតាំង” យើងនឹងប្រាប់ថា យើងនឹងមិនដាក់បន្ទុកផ្សេងទៀតលើអ្នករាល់គ្នាឡើយ