ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 2:1 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ខ្ញុំ​បាន​សម្រេចចិត្ត​ក្នុង​ការនេះ​ដោយ​ខ្លួនខ្ញុំ​ថា ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា​ដោយ​នាំ​ទុក្ខព្រួយ​មក​ទៀត​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ថា​ ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់គ្នា​ ទាំង​មាន​ការ​ព្រួយចិត្ដ​ទៀត​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​ព្រួយ​ចិត្ត​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បងប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ខ្ញុំ​បាន​គិត​សំរេច​សេចក្ដី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ខ្ញុំ​សម្រេច​ថា ខ្ញុំ​មិន​វិល​មក​រក​បង​ប្អូន​វិញ ទាំង​ព្រួយ​ចិត្ដ​នោះ​ឡើយ។

សូមមើលជំពូក



២ កូរិនថូស 2:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។


ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។


បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ


ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។


តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​?


ជាការពិត ទោះបីជា​ខ្ញុំ​មិននៅជាមួយ​អ្នករាល់គ្នា​ខាង​រូបកាយ​ក៏ដោយ‍ ក៏​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ ហើយ​ខ្ញុំ​បាន​កាត់ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បែបនេះ​រួចហើយ ហាក់ដូចជា​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ដែរ​។


ខ្ញុំ​សូម​ព្រះ​ធ្វើជា​សាក្សី​ឲ្យ​ព្រលឹង​របស់ខ្ញុំ​ថា ដែល​ខ្ញុំ​មិនទាន់​មក​កូរិនថូស គឺដើម្បី​ត្រាប្រណី​ដល់​អ្នករាល់គ្នា​។


ហេតុនេះហើយបានជា​ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​ពេល​ខ្ញុំ​មិននៅជាមួយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា​យ៉ាងតឹងរ៉ឹង​នៅពេល​ខ្ញុំ​មកដល់ ដោយ​សិទ្ធិអំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​ទេ​។


ដ្បិត​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ទាំង​ទឹកភ្នែក​ជាច្រើន គឺ​សរសេរ​ដោយ​ចេញពី​ទុក្ខវេទនា​ដ៏ធំ និង​ការឈឺចាប់​នៃ​ចិត្ត ហើយ​មិនមែន​ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ​មាន​ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


កាលណា​ខ្ញុំ​ចាត់​អើតេម៉ាស ឬ​ទីឃីកុស​ឲ្យមក​ជួប​អ្នក សូម​ព្យាយាម​មករក​ខ្ញុំ​នៅ​នីកូប៉ូលី ដ្បិត​ខ្ញុំ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ​រហូតដល់ផុតរដូវរងា​។