Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​ព្រួយ​ចិត្ត​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ ខ្ញុំ​បាន​សម្រេចចិត្ត​ក្នុង​ការនេះ​ដោយ​ខ្លួនខ្ញុំ​ថា ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា​ដោយ​នាំ​ទុក្ខព្រួយ​មក​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ថា​ ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់គ្នា​ ទាំង​មាន​ការ​ព្រួយចិត្ដ​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បងប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តែ​ខ្ញុំ​បាន​គិត​សំរេច​សេចក្ដី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ដូច្នេះ ខ្ញុំ​សម្រេច​ថា ខ្ញុំ​មិន​វិល​មក​រក​បង​ប្អូន​វិញ ទាំង​ព្រួយ​ចិត្ដ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​សិស្ស​ក៏​សម្រេច​ចិត្ត តាម​សមត្ថ‌ភាព​រៀង​ៗខ្លួន ដើម្បី​ផ្ញើ​ជំនួយ​ទៅ​ជួយ​ពួក​បង‌ប្អូន​ដែល​រស់​នៅ​ស្រុក​យូដា។


ក្រោយ​ពី​លោក​ប៉ុល និង​លោក​បា‌ណា‌បាស បាន​ប្រកែក​ជំទាស់​ជាមួយ​ពួក​គេយ៉ាង​ខ្លាំង​មក ក្រុម​ជំនុំ​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល លោក​បា‌ណា‌បាស និងបង‌ប្អូន​ខ្លះ​ទៀត ឡើង​ទៅ​ជម្រាប​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិម អំពី​រឿង​នេះ។


លោក​បា‌ណា‌បាស​ចង់​យក​លោក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា‌មួយ។


ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ព្រម​ដឹង​អ្វី ក្រៅ​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ពី​ព្រះ‌អង្គ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​នោះ​ឡើយ។


តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា? ចង់​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត?


ដ្បិត​ទោះ​ជា​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ខាង​រូប​កាយ​មែន តែ​វិញ្ញាណ​របស់​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​ដូច្នោះ​រួច​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជាមួយ​គ្នា​អ្នក​រាល់​គ្នា​ដែរ


ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិន‌ថូស​ទៀត គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា


ហេតុ​នោះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា ខ្ញុំ​សរ‌សេរ​សេចក្ដី​នេះ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​ស្អាង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​ទេ។


ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ទាំង​ពិបាក​ចិត្ត ទាំង​ថប់​ព្រួយ ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​ជា​បរិបូរ ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ។


នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទី​ឃី‌កុស​ឲ្យ​មក​រក​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​នឹង​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម