២ កូរិនថូស 11:7 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ការដែលខ្ញុំបន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាឥតគិតថ្លៃ នោះខ្ញុំបានប្រព្រឹត្តបាបឬ? Khmer Christian Bible ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំប្រកាសដំណឹងល្អរបស់ព្រះ ប្រាប់អ្នករាល់គ្នាដោយឥតគិតថ្លៃ ទាំងបន្ទាបខ្លួនខ្ញុំដើម្បីឲ្យអ្នករាល់គ្នាបានថ្កើងឡើង តើនោះឈ្មោះថាខ្ញុំបានធ្វើបាបឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី អាល់គីតាប ពេលខ្ញុំប្រកាសដំណឹងល្អ របស់អុលឡោះ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ?។ |
ខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងដែរថា ដៃទាំងពីរនេះបានបម្រើសម្រាប់តម្រូវការរបស់ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំ។
ពីខ្ញុំ ប៉ូល បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានត្រាស់ហៅជាសាវ័ក ទាំងត្រូវបានញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ។
ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
ដើម្បីផ្សាយដំណឹងល្អរហូតដល់តំបន់ខាងនាយរបស់អ្នករាល់គ្នា។ នេះមិនមែនដើម្បីអួតអំពីអ្វីដែលបានរៀបចំជាស្រេច នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។
ក្រៅពីការដែលខ្លួនខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នករាល់គ្នា តើមានអ្វីធ្វើឲ្យអ្នករាល់គ្នាអន់ជាងក្រុមជំនុំឯទៀតៗ? សូមអត់ទោសឲ្យខ្ញុំចំពោះការអយុត្តិធម៌នេះផង!
កាលខ្ញុំបានទៅទ្រអាសដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ទោះបីជាទ្វារបានបើកឲ្យខ្ញុំក្នុងព្រះអម្ចាស់ហើយក៏ដោយ
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
ហើយក៏មិនដែលហូបអាហាររបស់អ្នកណាដោយឥតបង់ថ្លៃដែរ ផ្ទុយទៅវិញ យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ និងការលំបាក ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។