ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។
២ កូរិនថូស 11:26 - ព្រះគម្ពីរខ្មែរសាកល ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ; Khmer Christian Bible ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ ព្រោះតែពួកបងប្អូនក្លែងក្លាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំដើរដំណើរជាច្រើន ក៏មានសេចក្ដីអន្តរាយនៅទន្លេ អន្តរាយដោយពួកចោរប្លន់ អន្តរាយដោយសាសន៍របស់ខ្ញុំ អន្តរាយដោយសាសន៍ដទៃ ក៏អន្តរាយក្នុងទីក្រុង ក្នុងទីរហោស្ថាន ក្នុងសមុទ្រ ក្នុងពួកបងប្អូនក្លែងក្លាយដែរ អាល់គីតាប ពេលខ្ញុំធ្វើដំណើរ ខ្ញុំតែងតែជួបប្រទះគ្រោះថ្នាក់ជាញឹកញាប់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់មកពីជនរួមជាតិរបស់ខ្ញុំ គ្រោះថ្នាក់មកពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់នៅវាលរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ព្រោះតែពួកបងប្អូនក្លែងក្លាយ។ |
ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។
ពេលនោះ ពួកសាសន៍ដទៃនិងពួកយូដាបានប៉ុនប៉ងជាមួយនឹងពួកមេគ្រប់គ្រងរបស់ពួកគេ ដើម្បីបង្អាប់បង្អោន និងគប់ដុំថ្មសម្លាប់ប៉ូលនិងបារណាបាស។
រីឯប៉ូលបានជ្រើសរើសស៊ីឡាស ហើយចេញដំណើរទៅ ដោយត្រូវបងប្អូនផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះអម្ចាស់។
ប៉ុន្តែនៅពេលពួកយូដានៅថែស្សាឡូនីចដឹងថា ប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះនៅបេរាដែរ ពួកគេក៏មកទីនោះទៀត ហើយក្រឡុក និងរំខានប្រជាជន។
ប៉ុន្តែពួកយូដាដែលមិនព្រមជឿមានចិត្តច្រណែន ក៏ប្រមូលជនពាលមួយចំនួនពីពួកបាតផ្សារ បង្កើតជាក្រុមមួយ ហើយបង្កចលាចលនៅក្នុងទីក្រុង។ ពួកគេទម្លាយចូលផ្ទះរបស់យ៉ាសុន រកចាប់ប៉ូល និងស៊ីឡាស ដើម្បីយកទៅឲ្យប្រជាជន។
ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
ខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួនទាំងស្រុង ដោយទឹកភ្នែក និងដោយការសាកល្បងនានាដែលកើតឡើងដល់ខ្ញុំ ដោយសារតែផែនការសម្ងាត់របស់ពួកយូដា។
ហើយស្នាក់នៅទីនោះបីខែ។ ពេលគាត់រៀបនឹងចុះសំពៅទៅស៊ីរី ពួកយូដារៀបផែនការសម្ងាត់ទាស់នឹងគាត់ ដូច្នេះគាត់ក៏សម្រេចចិត្តត្រឡប់ទៅវិញដោយកាត់តាមម៉ាសេដូន។
ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
ការអនុគ្រោះពីលោកឲ្យបញ្ជូនប៉ូលមកយេរូសាឡិម។ តាមពិត ពួកគេកំពុងរៀបចំការពួនស្ទាក់ដើម្បីសម្លាប់ប៉ូលនៅតាមផ្លូវ។
ពេលនោះ ពួកទាហានមានគម្រោងសម្លាប់ពួកអ្នកទោស ក្រែងលោមានអ្នកណាម្នាក់ហែលគេចខ្លួន។
ព្រមទាំងតាមរយៈអំណាចនៃទីសម្គាល់ ការអស្ចារ្យ និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះ។ ជាលទ្ធផល ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទពាសពេញគ្រប់ទីកន្លែង ចាប់ពីយេរូសាឡិមរហូតដល់អ៊ីលីរីកុន។
តើនរណាអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើជាទុក្ខវេទនា ឬការលំបាក ឬការបៀតបៀន ឬការអត់ឃ្លាន ឬភាពអាក្រាត ឬគ្រោះថ្នាក់ ឬដាវ?
ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា ប្រសិនបើខ្ញុំបានប្រយុទ្ធនឹងសត្វសាហាវនៅអេភេសូរ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ នោះ“ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។