Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:3 - ព្រះគម្ពីរខ្មែរសាកល

3 ហើយ​ស្នាក់នៅ​ទីនោះ​បី​ខែ​។ ពេល​គាត់​រៀបនឹង​ចុះសំពៅ​ទៅ​ស៊ីរី ពួកយូដា​រៀប​ផែនការសម្ងាត់​ទាស់នឹង​គាត់ ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ត្រឡប់ទៅវិញ​ដោយ​កាត់តាម​ម៉ាសេដូន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ហើយ​គាត់​បាន​រស់នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ខែ​ ពេល​គាត់​បម្រុង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​គាត់​ ដូច្នេះ​គាត់​បាន​សម្រេចចិត្ដ​បក​ក្រោយ​កាត់​តាម​ស្រុក​ម៉ាសេដូន​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ តែ​កាល​លោក​រៀប​នឹង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី ពួក​សាសន៍​យូដា​មាន​គំនិត​អាក្រក់​ទាស់​នឹង​លោក ដូច្នេះ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ា‌សេ‌ដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សំរេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​គាត់​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន‌ជាតិ​យូដា​បាន​ឃុប​ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​គាត់។ គាត់​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ដ​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេដូន។

សូមមើលជំពូក ចម្លង




កិច្ចការ 20:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ពួកគេ​និយាយថា​៖ “ចូរ​មក​ជាមួយ​យើង​ចុះ មក៍! យើង​នាំគ្នា​សម្ងំចាំ​បង្ហូរឈាម​គេ ហើយ​ពួនស្ទាក់​មនុស្ស​ឥតទោស​ដោយគ្មានមូលហេតុ​!


ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


រួច​ពីទីនោះ​ទៅដល់​ភីលីព ដែល​ជា​ទីក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​អាណានិគម​រ៉ូម​។ យើង​បាន​ស្នាក់នៅ​ទីក្រុង​នោះ​រយៈពេល​ប៉ុន្មានថ្ងៃ​។


យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។


ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។


ក្រោយពី​ហេតុការណ៍ទាំងនេះ​បាន​បញ្ចប់​ហើយ ប៉ូល​ត្រូវ​ព្រះវិញ្ញាណ​បណ្ដាលឲ្យ​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ឆ្លងកាត់​ម៉ាសេដូន និង​អាខៃ​។ គាត់​និយាយ​ថា​៖ “បន្ទាប់ពី​ខ្ញុំ​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ត្រូវតែ​ទៅ​មើល​រ៉ូម​ដែរ”។


ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់​ហើយ ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើកទឹកចិត្ត រួច​លា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។


ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន​ទាំងស្រុង ដោយ​ទឹកភ្នែក និង​ដោយ​ការសាកល្បង​នានា​ដែល​កើតឡើង​ដល់​ខ្ញុំ ដោយសារតែ​ផែនការសម្ងាត់​របស់​ពួកយូដា​។


នៅពេល​គាត់​ដើរចុះឡើង​តាម​តំបន់​ទាំងនោះ ទាំង​លើកទឹកចិត្ត​ពួកសិស្ស​ដោយ​ពាក្យ​ជាច្រើន គាត់​ក៏​មកដល់​ក្រិក


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។


ដោយ​មាន​ទំនុកចិត្ត​នេះ ខ្ញុំ​តែងតែ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជាមុន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​គុណប្រយោជន៍​ជាលើកទីពីរ


ក្នុង​ការធ្វើដំណើរ​ជាញឹកញាប់ ខ្ញុំ​រង​គ្រោះថ្នាក់​ពី​ទន្លេ គ្រោះថ្នាក់​ពី​ចោរប្លន់ គ្រោះថ្នាក់​ពី​ជនរួមជាតិ គ្រោះថ្នាក់​ពី​សាសន៍ដទៃ គ្រោះថ្នាក់​ក្នុង​ទីក្រុង គ្រោះថ្នាក់​ក្នុង​ទីរហោស្ថាន គ្រោះថ្នាក់​ក្នុង​សមុទ្រ និង​គ្រោះថ្នាក់​ពី​បងប្អូនក្លែងក្លាយ​;


ជាការពិត ពេល​យើង​មកដល់​ម៉ាសេដូន រូបកាយ​របស់យើង​គ្មាន​ភាពធូរស្បើយ​សោះ គឺ​យើង​រងទុក្ខ​គ្រប់បែបយ៉ាង មាន​ការប្រយុទ្ធ​នៅ​ខាងក្រៅ មាន​ការភិតភ័យ​នៅ​ខាងក្នុង​។


បន្ទាប់មក ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​តំបន់​ស៊ីរី និង​គីលីគា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម