ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំនៅទីនេះ”។
២ កូរិនថូស 11:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងភាពឆោតល្ងង់បន្តិចបន្តួចរបស់ខ្ញុំ! តាមពិត អ្នករាល់គ្នាទ្រាំនឹងខ្ញុំស្រាប់ហើយ។ Khmer Christian Bible ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្ដីចម្កួតបន្ដិចបន្ដួចរបស់ខ្ញុំនេះ គឺអ្នករាល់គ្នាកំពុងទ្រាំនឹងខ្ញុំស្រាប់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចង់ឲ្យអ្នករាល់គ្នាទ្រាំនឹងសេចក្តីចម្កួតជាមួយខ្ញុំបន្តិច។ ចូរទ្រាំជាមួយខ្ញុំចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនអត់ឱនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលា សូមអត់ឱនឲ្យខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើសិនណាជាអ្នករាល់គ្នានឹងទ្រាំទ្រ ចំពោះសេចក្ដីចំកួតរបស់ខ្ញុំបន្តិចទៅអេះ សូមអ្នករាល់គ្នាទ្រាំទ្រនឹងខ្ញុំចុះ អាល់គីតាប សូមបងប្អូនអត់អោនឲ្យខ្ញុំផង ពេលនេះ ខ្ញុំនិយាយដូចជាមនុស្សលេលាសូមអត់អោនឲ្យខ្ញុំផង! |
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូននោះមកឯខ្ញុំនៅទីនេះ”។
នៅពេលប៉ូលរៀបនឹងបើកមាត់និយាយ កាលីយ៉ូមានប្រសាសន៍នឹងពួកយូដាថា៖ “ឱ ពួកជនជាតិយូដាអើយ! ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋដ៏សាហាវណាមួយមែននោះ ខ្ញុំក៏អាចនឹងគាំទ្រអ្នករាល់គ្នាដោយសមហេតុផល
ប៉ូលទូលថា៖ “ទោះបីជាពាក្យបន្តិច ឬច្រើនក៏ដោយ ក៏ខ្ញុំព្រះបាទសូមអធិស្ឋានទៅព្រះ មិនគ្រាន់តែសម្រាប់ព្រះករុណាប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលកំពុងស្ដាប់ខ្ញុំព្រះបាទនៅថ្ងៃនេះ ឲ្យបានដូចជាខ្ញុំព្រះបាទដែរ ប៉ុន្តែកុំឲ្យជាប់ច្រវាក់ទាំងនេះ!”។
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។
អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ អ្នករាល់គ្នាបានសោយរាជ្យដោយគ្មានយើងហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ!
ខ្ញុំនិយាយដោយអាម៉ាស់មុខថា យើងខ្សោយពេក! ប៉ុន្តែប្រសិនបើមានអ្នកណាហ៊ានអួតអំពីអ្វីមួយ ខ្ញុំសូមនិយាយដោយភាពឆោតល្ងង់ថា ខ្ញុំក៏ហ៊ានដែរ!
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។
ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះគឺដើម្បីព្រះ ហើយប្រសិនបើយើងដឹងស្មារតី នោះគឺដើម្បីអ្នករាល់គ្នា។
លោកអាចប្រាស្រ័យទាក់ទងនឹងអ្នកដែលលេលា និងវង្វេង ពីព្រោះខ្លួនលោកក៏មានភាពខ្សោយដែរ