Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:1 - Khmer Christian Bible

1 ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ទ្រាំ​នឹង​សេចក្ដី​ចម្កួត​បន្ដិច​បន្ដួច​របស់​ខ្ញុំ​នេះ​ គឺ​អ្នក​រាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​ភាពឆោតល្ងង់​បន្តិចបន្តួច​របស់ខ្ញុំ​! តាមពិត អ្នករាល់គ្នា​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទ្រាំ​នឹង​សេចក្តី​ចម្កួត​ជាមួយ​ខ្ញុំ​បន្តិច។ ចូរ​ទ្រាំ​ជាមួយ​ខ្ញុំ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សូម​បងប្អូន​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា សូម​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ‌ទ្រ ចំពោះ​សេចក្ដី​ចំកួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​នឹង​ខ្ញុំ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សូម​បង​ប្អូន​អត់‌អោន​ឲ្យ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​សូម​អត់‌អោន​ឲ្យ​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​


ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​


លោក​ប៉ូល​ក៏​ទូល​ថា៖​ «ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ ឬ​ក្នុង​ពេល​យូរ​ក៏​ដោយ​ ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​ឲ្យ​បាន​ដូចជា​ខ្ញុំ​ដែរ​ លើកលែង​តែ​ការ​ជាប់​ច្រវាក់​ទាំង​នេះ»។​


ដ្បិត​ដោយសារ​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ហើយ​ បាន​ជា​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ដោយសារ​ប្រាជ្ញា​របស់​ខ្លួន​ទេ​ គឺ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សង្គ្រោះ​ពួកអ្នក​ដែល​ជឿ​តាមរយៈ​សេចក្ដី​ប្រកាស​ដ៏​លេលា​នេះ​


ចូរ​កុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ​ បើ​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ស្មាន​ថា​ ​ខ្លួន​មាន​ប្រាជ្ញា​នៅ​ក្នុង​លោកិយ​នេះ​ ចូរ​ឲ្យ​អ្នក​នោះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ចុះ​ ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​


យើង​ល្ងង់ខ្លៅ​ដោយ​យល់​ដល់​ព្រះគ្រិស្ដ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ឆ្លាត​នៅ​ក្នុង​ព្រះគ្រិស្ដ​ យើង​ខ្សោយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ខ្លាំង​ពូកែ​ អ្នក​រាល់គ្នា​រុងរឿង​ ប៉ុន្ដែ​យើង​អាប់ឱន​


អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ហើយ​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​មាន​ហើយ​ អ្នក​រាល់គ្នា​បាន​សោយរាជ្យ​ហើយ​ ដោយ​គ្មាន​យើង​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​សោយរាជ្យ​ណាស់​ ដើម្បី​ឲ្យ​យើង​បាន​សោយរាជ្យ​ជាមួយ​អ្នក​រាល់គ្នា​ដែរ​


ព្រោះ​អ្នក​រាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ​


ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​


ដ្បិត​បើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះយេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ ឬ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិន​បាន​ទទួល​ ឬ​ឲ្យ​ទទួល​ដំណឹង​ល្អ​ផ្សេង​ទៀត​ដែល​អ្នក​រាល់គ្នា​មិនបាន​ទទួល​ នោះ​អ្នក​រាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។​


ខ្ញុំ​បាន​ត្រលប់​ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នក​រាល់គ្នា​បង្ខំ​ខ្ញុំ​ តាម​ពិត​ខ្ញុំ​គួរ​ទទួល​បាន​ការ​លើក​តម្កើង​ពី​អ្នក​រាល់គ្នា​ ព្រោះ​ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ​ ក៏​ខ្ញុំ​គ្មាន​អ្វីចាញ់​ពួក​កំពូល​សាវក​ទាំង​នោះ​ដែរ។​


ដ្បិត​បើ​យើង​វង្វេង​ស្មារតី​ គឺ​ដើម្បី​ព្រះជាម្ចាស់​ ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​ គឺ​ដើម្បី​អ្នក​រាល់គ្នា​


ហើយ​សម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ និង​វង្វេង​បាន​ ព្រោះ​គាត់​ផ្ទាល់​ក៏​មាន​ភាពទន់ខ្សោយ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម