Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​ប៉ូល​រៀបនឹង​បើក​មាត់​និយាយ កាលីយ៉ូ​មានប្រសាសន៍​នឹង​ពួកយូដា​ថា៖ “‍ឱ ពួក​ជនជាតិយូដា​អើយ! ប្រសិនបើ​ជា​បទល្មើស ឬ​បទឧក្រិដ្ឋ​ដ៏សាហាវ​ណាមួយ​មែន​នោះ ខ្ញុំ​ក៏​អាចនឹង​គាំទ្រ​អ្នករាល់គ្នា​ដោយ​សមហេតុផល

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្ដែ កាល​លោក​ប៉ុល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅកាន់​ពួក​សាសន៍​យូដា​ថា៖ «ពួក​សាសន៍​យូដា​អើយ ប្រសិន‌បើ​ជា​បទ​ល្មើស ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ ខ្ញុំ​សម​នឹងទទួល​ស្តាប់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ‌សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់‌ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ដ​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។

សូមមើលជំពូក ចម្លង




កិច្ចការ 18:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ព្រះអង្គ​ក៏​បើក​ព្រះឱស្ឋ​បង្រៀន​ពួកគេ​ថា​៖


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ឱ ជំនាន់​ឥតជំនឿ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ!”។


និយាយថា​៖ “‍ឱ មនុស្ស​ដែល​ពេញ​ដោយ​ឧបាយកល និង​សេចក្ដីអាក្រក់​គ្រប់យ៉ាង ជា​កូន​មារ និង​ជា​ខ្មាំងសត្រូវ​នៃ​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​អើយ! តើ​ឯង​មិន​ព្រម​ឈប់​បង្វែរ​មាគ៌ា​ដ៏ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ​?


នៅ​ទីរហោស្ថាន ព្រះអង្គ​បាន​ទ្រាំ​នឹង​ពួកគេ​រយៈពេល​ប្រមាណជា​សែសិបឆ្នាំ​។


ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​ជា​ជនជាតិយូដា ជា​អ្នកតើសុស​ក្នុង​គីលីគា មិនមែន​ជា​ពលរដ្ឋ​ទីក្រុង​តូចតាច​ទេ​។ ខ្ញុំ​អង្វរ​លោក សូម​អនុញ្ញាតឲ្យ​ខ្ញុំ​និយាយ​នឹង​ប្រជាជន​នេះ​ផង”។


ដោយហេតុនេះ ប្រសិនបើ​ខ្ញុំ​បាន​ធ្វើខុស ឬ​ប្រព្រឹត្ត​អ្វី​សមតែ​ស្លាប់ នោះ​ខ្ញុំ​មិន​ប្រកែក​នឹង​ស្លាប់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្វីដែល​អ្នកទាំងនេះ​កំពុង​ចោទប្រកាន់​ខ្ញុំ​មិនពិត​វិញ នោះ​គ្មានអ្នកណា​អាច​ប្រគល់​ខ្ញុំ​ទៅ​ពួកគេ​បាន​ឡើយ​។ ខ្ញុំ​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”។


ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។


ជាការពិត មេគ្រប់គ្រង​មិនមែន​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើល្អ​ទេ គឺ​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើ​អាក្រក់​វិញ​។ តើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋអំណាច​ឬ​? ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​នឹង​ទទួល​ការសរសើរ​ពី​រដ្ឋអំណាច


ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​ភាពឆោតល្ងង់​បន្តិចបន្តួច​របស់ខ្ញុំ​! តាមពិត អ្នករាល់គ្នា​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់ហើយ​។


ជាការពិត ប្រសិនបើ​មាន​អ្នកណា​មក​ប្រកាស​ព្រះយេស៊ូវ​មួយ​ផ្សេងទៀត ក្រៅពី​ព្រះយេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬមួយក៏​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេងទៀត ក្រៅពី​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួល‍ ឬ​ដំណឹងល្អ​ផ្សេងទៀត ក្រៅពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ទ្រាំ​អីក៏បានល្អម្ល៉េះ​!


លោក​អាច​ប្រាស្រ័យទាក់ទង​នឹង​អ្នក​ដែល​លេលា និង​វង្វេង ពីព្រោះ​ខ្លួនលោក​ក៏​មាន​ភាពខ្សោយ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម