បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
២ កូរិនថូស 1:14 - ព្រះគម្ពីរខ្មែរសាកល ដូចដែលអ្នករាល់គ្នាបានយល់ពីយើងខ្លះៗថា នៅថ្ងៃរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង យើងជាមោទនភាពរបស់អ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាជាមោទនភាពរបស់យើងដែរ។ Khmer Christian Bible ដូចដែលអ្នករាល់គ្នាបានស្គាល់យើងខ្លះហើយ ប៉ុន្ដែនៅថ្ងៃរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់សព្វគ្រប់ថា យើងជាមោទនភាពរបស់អ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ជាមោទនភាពរបស់យើងយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចអ្នករាល់គ្នាបានយល់ខ្លះហើយថា នៅថ្ងៃរបស់ព្រះអម្ចាស់យេស៊ូវ យើងជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខ នៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាអ្នករាល់គ្នាខ្លះបានយល់ព្រមហើយថា យើងខ្ញុំជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងខ្ញុំដែរ នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូវ។ អាល់គីតាប ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើឲ្យបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើឲ្យយើងខ្ពស់មុខនៅថ្ងៃអ៊ីសាជាអម្ចាស់នៃយើងត្រឡប់មកវិញនោះដែរ។ |
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ដ្បិតជាដំបូង ខ្ញុំបានឮថា កាលណាអ្នករាល់គ្នាមកជួបជុំគ្នាជាក្រុមជំនុំ មានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿត្រឹមកម្រិតណាមួយដែរ។
បងប្អូនអើយ ខ្ញុំសូមបញ្ជាក់ដោយនូវមោទនភាពចំពោះអ្នករាល់គ្នាដែលខ្ញុំមានក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងថា ខ្ញុំស្លាប់ជារៀងរាល់ថ្ងៃ!
ប្រសិនបើមានអ្នកណាបានបង្កការព្រួយចិត្ត អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយចិត្តទេ គឺបានធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយចិត្តវិញ ត្រឹមកម្រិតណាមួយ——ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យនិយាយធ្ងន់ពេក។
យើងមិនមែនណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាអួតអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបនឹងពួកអ្នកដែលអួតពីសំបកក្រៅ មិនមែនពីក្នុងចិត្ត
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ដើម្បីឲ្យអ្នករាល់គ្នាចេះសម្គាល់អ្វីដែលសំខាន់ជាង ធ្វើឲ្យអ្នករាល់គ្នាបានបរិសុទ្ធ និងឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រីស្ទ
ដើម្បីឲ្យមោទនភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំ បានកើនឡើងក្នុងព្រះគ្រីស្ទយេស៊ូវ ដោយសារខ្ញុំមករកអ្នករាល់គ្នាម្ដងទៀត។
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
ដូច្នេះ បងប្អូនដ៏ជាទីស្រឡាញ់ និងជាទីនឹករលឹករបស់ខ្ញុំ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដ៏ជាទីស្រឡាញ់ឈរឲ្យមាំមួនដូច្នេះក្នុងព្រះអម្ចាស់!
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។