Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:13 - ព្រះគម្ពីរខ្មែរសាកល

13 តាមពិត យើង​សរសេរ​មក​អ្នករាល់គ្នា មិនមែន​ជា​អ្វី​ផ្សេង ក្រៅពី​អ្វីដែល​អ្នករាល់គ្នា​អាច​អាន និង​យល់​បាន​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​យល់ច្បាស់​ទាំងស្រុង

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​យើង​មិន​សរសេរ​សេចក្តី​ណា​ផ្សេង ក្រៅ​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​អាច​អាន និង​អាច​យល់​បាន​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​សព្វ​គ្រប់ រហូត​ដល់​ចុង​បញ្ចប់​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បងប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បងប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល នឹង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បង​ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង​ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹមឡើង ពួកគេ​មើល​មិន​ស្គាល់​ស្រុក​នោះ​ទេ ប៉ុន្តែ​ពួកគេ​ឃើញ​ឆកសមុទ្រ​មួយ​ដែល​មាន​ឆ្នេរ ពួកគេ​ក៏​សម្រេចចិត្ត​ចូល​សំពៅ​ទៅបង្កឿង​នៅ​ទីនោះ ប្រសិនបើ​អាច​។


ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នករាល់គ្នា​រហូតដល់​ទីបញ្ចប់ ឲ្យ​ឥតមានកន្លែងបន្ទោសបាន នៅក្នុង​ថ្ងៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អ្នករាល់គ្នា​នឹង​ឃើញ​ថា យើង​មិនមែន​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ឡើយ​។


ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


ខ្ញុំអធិស្ឋាន​ឲ្យ​ការប្រកបគ្នា​នៃ​ជំនឿ​របស់អ្នក​មាន​ប្រសិទ្ធភាព តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​អស់ទាំង​សេចក្ដី​ល្អ​ដែល​នៅក្នុងចំណោម​យើង​សម្រាប់​ព្រះ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម