Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 1:26 - ព្រះគម្ពីរខ្មែរសាកល

26 ដើម្បីឲ្យ​មោទនភាព​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ បាន​កើនឡើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយសារ​ខ្ញុំ​មក​រក​អ្នករាល់គ្នា​ម្ដងទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនៈភាព​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ ដោយសារ​ខ្ញុំ​មក​នៅ​ជាមួយ​អ្នក​រាល់គ្នា​ម្ដង​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 និង​ដើម្បី​ឲ្យ​បងប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បងប្អូន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

26 និង​ដើម្បី​ឲ្យ​បង​ប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។

សូមមើលជំពូក ចម្លង




ភីលីព 1:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។


រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។


ដូចដែល​អ្នករាល់គ្នា​បាន​យល់​ពី​យើង​ខ្លះៗ​ថា នៅ​ថ្ងៃ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង យើង​ជា​មោទនភាព​របស់អ្នករាល់គ្នា ដូចដែល​អ្នករាល់គ្នា​ជា​មោទនភាព​របស់យើង​ដែរ​។


យើង​មិនមែន​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ទេ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នករាល់គ្នា​អួត​អំពី​យើង​វិញ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​តប​នឹង​ពួក​អ្នក​ដែល​អួត​ពី​សំបកក្រៅ មិនមែន​ពី​ក្នុង​ចិត្ត


ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។


ប៉ុន្តែ​ព្រះ​ដែល​តែងតែ​កម្សាន្តចិត្ត​មនុស្ស​តូចទាប បាន​កម្សាន្តចិត្ត​យើង​ដោយ​ការមកដល់​របស់​ទីតុស


ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ការប្រព្រឹត្ត​របស់​ខ្លួន នោះ​គ្រប់គ្នា​នឹង​មាន​ទីអួត​ចំពោះ​តែ​ខ្លួនឯង​ប៉ុណ្ណោះ គឺ​មិន​អាច​អួត​ចំពោះ​អ្នកដទៃ​បាន​ទេ


មួយវិញទៀត បងប្អូន​របស់ខ្ញុំ​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ចុះ​។ ការ​ដែល​សរសេរ​សេចក្ដី​ដដែល​នេះ​មក​អ្នករាល់គ្នា មិន​ធុញទ្រាន់​សម្រាប់​ខ្ញុំ​ទេ ហើយ​ជា​ការ​ការពារ​ដល់​អ្នករាល់គ្នា​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


ខ្ញុំ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​យ៉ាងខ្លាំង ដែល​នៅទីបំផុត អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​សាជាថ្មីឡើងវិញ​នៅ​ឥឡូវនេះ​។ អ្នករាល់គ្នា​បាន​នឹក​ដល់​ខ្ញុំ​មែន គ្រាន់តែ​មិនមានឱកាស​បង្ហាញ​ប៉ុណ្ណោះ​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម