ចំពោះការប្រព្រឹត្តរបស់មនុស្ស ទូលបង្គំបានចៀសវាងពីផ្លូវរបស់មនុស្សកំណាច ដោយព្រោះព្រះបន្ទូលពីព្រះរឹមរបស់ព្រះអង្គ។
១ យ៉ូហាន 4:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេជារបស់ពិភពលោក ដូច្នេះពួកគេនិយាយខាងពិភពលោក ហើយពិភពលោកក៏ស្ដាប់តាមពួកគេ។ Khmer Christian Bible ពួកគេមកពីលោកិយ បានជានិយាយរឿងរបស់លោកិយ ហើយលោកិយក៏ស្ដាប់ពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនោះមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីដែលគេនិយាយចេញពីលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនោះមកពីលោកីយទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ ហើយលោកីយក៏ស្តាប់គេដែរ អាល់គីតាប អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសំដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។ |
ចំពោះការប្រព្រឹត្តរបស់មនុស្ស ទូលបង្គំបានចៀសវាងពីផ្លូវរបស់មនុស្សកំណាច ដោយព្រោះព្រះបន្ទូលពីព្រះរឹមរបស់ព្រះអង្គ។
“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
ទូលបង្គំបានផ្ដល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេហើយ។ ពិភពលោកស្អប់ពួកគេ ពីព្រោះពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។
ព្រះអង្គដែលមកពីខាងលើ គឺនៅលើអ្វីៗទាំងអស់ រីឯអ្នកដែលមកពីផែនដី គឺជារបស់ផែនដី ហើយនិយាយអំពីផែនដី។ ព្រះអង្គដែលមកពីស្ថានសួគ៌ គឺនៅលើអ្វីៗទាំងអស់។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នាមកពីខាងក្រោម រីឯខ្ញុំវិញ ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់ពិភពលោកនេះ រីឯខ្ញុំវិញ ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។
ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។