សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
១ ថែស្សាឡូនីច 1:2 - ព្រះគម្ពីរខ្មែរសាកល យើងតែងតែអរព្រះគុណដល់ព្រះអំពីអ្នកទាំងអស់គ្នា ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់យើង Khmer Christian Bible យើងតែងតែអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងអធិស្ឋាន យើងតែងនឹកគិតដល់បងប្អូនជាដរាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា អាល់គីតាប យើងតែងតែអរគុណអុលឡោះ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងទូរអា យើងតែងនឹកគិតដល់បងប្អូនជាដរាប។ |
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ
នៅពេលអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
តើយើងអាចតបស្នងដោយការអរព្រះគុណបែបណាដល់ព្រះអំពីអ្នករាល់គ្នា សម្រាប់អស់ទាំងអំណរដែលយើងបានអរសប្បាយដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះនៃយើង?
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ ទាំងនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ