Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 1:2 - អាល់គីតាប

2 យើង​តែងតែ​អរ​គុណ​អុលឡោះ អំពី​បង​ប្អូន​ទាំង​អស់​គ្នា​ជា‌និច្ច ហើយ​នៅ​ពេល​យើង​ទូរអា យើង​តែង​នឹក​គិត​ដល់​បង​ប្អូន​ជា​ដរាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 យើង​តែងតែ​អរព្រះគុណ​ដល់​ព្រះ​អំពី​អ្នក​ទាំងអស់គ្នា ទាំង​នឹកចាំ​អំពីអ្នករាល់គ្នា​ក្នុង​សេចក្ដីអធិស្ឋាន​របស់យើង

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 យើង​តែងតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ ទាំង​នឹកចាំ​ពី​អ្នក​រាល់គ្នា​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 យើងតែង​តែ​អរ​ព្រះ‌គុណ​ព្រះ​ជា‌និច្ចសម្រាប់​អ្នក​រាល់​គ្នា ហើយ​តំណាល​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 យើង​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បងប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បងប្អូន​ជា​ដរាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ហើយ​កាល​ណា​យើង​ខ្ញុំ​អធិស្ឋាន នោះ​ក៏​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 1:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អរ​គុណ​អុលឡោះ​! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល


ខ្ញុំ​តែងតែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​ទ្រង់​បាន​ប្រណី‌សន្ដោស​ដល់​បង​ប្អូន ដោយ​បង​ប្អូន​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


យើង​សូម​អរ​គុណ​អុលឡោះ​ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​ទូរអា​ឲ្យ​បង​ប្អូន


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​បន្ទូល​របស់​អុលឡោះ តាម​ពិត​ជា​បន្ទូល​របស់​ទ្រង់​មែន ហើយ​បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។


យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


រាល់​ពេល​ទូរអា ខ្ញុំ​តែងតែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​គុណ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម