ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 6:3 - ព្រះគម្ពីរខ្មែរសាកល

តើ​អ្នករាល់គ្នា​មិន​ដឹង​ថា យើង​នឹង​ជំនុំជម្រះ​បណ្ដា​ទូតសួគ៌​ទេ​ឬ​? ដូច្នេះ រឿង​ក្នុង​ជីវិតនេះ​មិនចាំបាច់និយាយទេ​!

សូមមើលជំពូក

Khmer Christian Bible

តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ យើង​នឹង​ជំនុំជម្រះ​ពួក​ទេវតា​ដែរ​ កុំ​ថា​ឡើយ​បញ្ហា​នៃ​ជីវិត​នេះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ? យើង​ត្រូវ​ជំនុំ‌ជម្រះ​ពួក​ទេវតា​ទៀត​ផង កុំ​ថា​ឡើយ​រឿង​រ៉ាវ​ក្នុង​ជីវិត​នេះ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវតា* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទម្រាំ​បើ​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង់​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ម៉ាឡា‌អ៊ីកាត់ ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទំរាំ​បើ​រឿង‌រ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!

សូមមើលជំពូក



១ កូរិន‌ថូស 6:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


រហូតដល់​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ​បាន​យាង​មក​ដល់ ហើយ​សេចក្ដីយុត្តិធម៌​ត្រូវបាន​ប្រទាន​ដល់​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត រួច​ពេលវេលា​ដែល​ពួក​វិសុទ្ធជន​បាន​កាន់កាប់​រាជ្យ​នោះ​ក៏​មកដល់​។


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


“ចូរ​ប្រយ័ត្ន​ខ្លួន ក្រែងលោ​ចិត្ត​របស់អ្នករាល់គ្នា​ស្ពឹកស្រពន់​ដោយ​ការស៊ីផឹកហួសប្រមាណ ​ការប្រមឹក និង​កង្វល់​នៃ​ជីវិតនេះ ហើយ​ថ្ងៃ​នោះ​នឹង​ធ្លាក់មក​លើ​អ្នករាល់គ្នា​ក្នុងមួយរំពេច


គ្រាប់ពូជ​ដែល​ធ្លាក់​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​បាន​ឮ ប៉ុន្តែ​ក្នុង​ដំណើរ​ជីវិត​ពួកគេ​ត្រូវបាន​រួបរឹត​ដោយ​កង្វល់ ទ្រព្យសម្បត្តិ និង​ការសប្បាយ​នៃ​ការរស់នៅ ដូច្នេះ​ពួកគេ​មិន​បង្កើតផលពេញលក្ខណៈ​ឡើយ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ​? ដោយហេតុនេះ តើ​ខ្ញុំ​អាច​យក​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទៅ​ធ្វើជា​អវយវៈ​របស់​ស្ត្រីពេស្យា​បាន​ទេ​? មិនបានជាដាច់ខាត​!


ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​ថា អ្នក​ដែល​រួម​ជាមួយ​ស្ត្រីពេស្យា នឹង​បានជា​រូបកាយ​មួយ​ជាមួយ​ស្ត្រីនោះ​? ដ្បិត​មាន​ចែងថា​:“អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ”។


តើ​អ្នករាល់គ្នា​មិន​ដឹង​ថា រូបកាយ​របស់អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ស្ថិត​នៅក្នុង​អ្នករាល់គ្នា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណនេះ​ពី​ព្រះ​។ អ្នករាល់គ្នា​មិនមែន​ជា​របស់​ខ្លួនឯង​ទេ


ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​ក្នុង​ជីវិតនេះ​មែន តើ​អ្នករាល់គ្នា​ឲ្យ​អ្នក​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ក្រុមជំនុំ​មកកាត់ក្ដី​ឬ​?


គ្មាន​ទាហាន​ណា​ដែល​ជាប់ជំពាក់​ក្នុង​រឿង​ជីវភាពរស់នៅ​ឡើយ ពីព្រោះ​គេ​ចង់​បំពេញចិត្ត​អ្នក​ដែល​កេណ្ឌ​ខ្លួន​។


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


ជាការពិត ប្រសិនបើ​ព្រះ​មិន​បាន​ត្រាប្រណី​បណ្ដា​ទូតសួគ៌​ដែល​បាន​ប្រព្រឹត្តបាប គឺ​បាន​ប្រគល់​ពួកគេ​ទៅ​ចំណង​នៃ​សេចក្ដីងងឹត ទាំង​ទម្លាក់​ពួកគេ​ទៅក្នុងស្ថាននរក ដើម្បី​ទុក​សម្រាប់​ការជំនុំជម្រះ


ព្រមទាំង​ឃុំឃាំង​បណ្ដា​ទូតសួគ៌​ដែល​មិន​បាន​រក្សា​ឋានៈ​ខ្លួន គឺ​បោះបង់​លំនៅ​របស់ខ្លួន​ចោល​នោះ ឲ្យ​នៅក្នុង​សេចក្ដីងងឹត​ដោយ​ចំណង​ដ៏អស់កល្ប រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​ដ៏ធំ​។