ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 5:6 - ព្រះគម្ពីរខ្មែរសាកល

ការអួតអាង​របស់អ្នករាល់គ្នា​មិន​ល្អ​ទេ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា មេម្សៅ​តែបន្តិច​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ទេ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

អំនួត​របស់​អ្នក​រាល់គ្នា​មិន​ល្អ​ទេ​ អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ មេនំប៉័ង​បន្តិច​បន្ដួច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

សូមមើលជំពូក



១ កូរិន‌ថូស 5:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​មួយទៀត​ថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយក្នុង​ម្សៅ​បី​រង្វាល់​រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូល​ដោរឡើង”។


គឺ​ដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយក្នុង​ម្សៅ​បី​រង្វាល់​រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូលដោរឡើង”។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​? ប្រសិនបើ​អ្នករាល់គ្នា​ថ្វាយ​ខ្លួន​ជា​ទាសករ ហើយ​ទៅ​ស្ដាប់បង្គាប់​អ្នកណា នោះ​អ្នករាល់គ្នា​ជា​ទាសករ​របស់​អ្នកដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះឯង ទោះបី​អ្នករាល់គ្នា​ជា​ទាសករ​នៃ​បាប​ដែល​នាំទៅរក​សេចក្ដីស្លាប់​ក្ដី ឬ​ជា​ទាសករ​នៃ​ការស្ដាប់បង្គាប់​ដែល​នាំទៅរក​សេចក្ដីសុចរិត​ក្ដី​។


កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។


ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា


ប៉ុណ្ណឹងហើយ អ្នករាល់គ្នា​នៅតែ​អួតបំប៉ោង​ទៀត​! តើ​អ្នករាល់គ្នា​មិន​គួរ​កាន់ទុក្ខ​វិញ ហើយ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ចេញ​ពី​ចំណោម​អ្នករាល់គ្នា​ទេ​ឬ​?


មេម្សៅ​តែបន្តិច​ក៏​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ដែរ​។


ហើយ​ពាក្យសម្ដី​របស់​ពួកគេ​នឹង​រាលដាល​ដូចជា​ដំបៅរលួយ​។ ក្នុង​អ្នកទាំងនោះ មាន​ហ៊ីមេនាស និង​ភីលេត


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​អួតអាង​ក្នុង​ភាពក្រអឺតក្រទម​របស់ខ្លួន​។ គ្រប់ទាំង​ការអួតអាង​បែបនេះ សុទ្ធតែ​អាក្រក់​។