Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ការអួតអាង​របស់អ្នករាល់គ្នា​មិន​ល្អ​ទេ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា មេម្សៅ​តែបន្តិច​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 អំនួត​របស់​អ្នក​រាល់គ្នា​មិន​ល្អ​ទេ​ អ្នក​រាល់គ្នា​មិន​ដឹង​ទេ‍​ឬ​ថា​ មេនំប៉័ង​បន្តិច​បន្ដួច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បងប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​បន្ថែម​កម្ដៅ ចាប់​ពី​ពេល​ច្រ‌បាច់​ម្សៅ រហូត​ដល់​ម្សៅ​ដោរ​ឡើង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។


ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់»។


អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ បើ​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បម្រើ ហើយ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បម្រើ​របស់​ចៅ‌ហ្វាយ​ដែល​អ្នក​ស្តាប់​តាម​នោះ​ឯង ទោះ​ជា​បាវ​បម្រើ​របស់​បាប ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ ឬ​ជា​បាវ​បម្រើ​របស់​ការ​ស្តាប់​បង្គាប់ ដែល​នាំ​ឲ្យ​បាន​សុចរិត​ក្តី។


សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។


ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង‌អស់​ជា​របស់​អ្នក​រាល់​គ្នា


តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ឫក​ធំ! តើ​អ្នក​រាល់​គ្នា​មិន​គួរ​កាន់​ទុក្ខ ហើយ​ដក​ជន​ដែល​ប្រព្រឹត្ត​ការ​នោះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទេ​ឬ?


ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន ។


ហើយ​សម្ដី​របស់​គេ​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ។ ក្នុងចំណោមអ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌នាស និង​ភីលេត


តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជាអួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែបនេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម