Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:21 - ព្រះគម្ពីរខ្មែរសាកល

21 គឺ​ដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយក្នុង​ម្សៅ​បី​រង្វាល់​រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូលដោរឡើង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គឺ​ប្រៀប​ដូចជា​មេ​នំប៉័ង​ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់​រហូត​ដល់​មេ​នំប៉័ង​នោះ​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នគរ​អុលឡោះ​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ​ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

សូមមើលជំពូក ចម្លង




លូកា 13:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​គន្លង​របស់​មនុស្ស​សុចរិត​ដូចជា​ពន្លឺអរុណ​ដែល​ភ្លឺឡើងៗ រហូតដល់​ថ្ងៃ​ពេញពន្លឺ​;


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​មួយទៀត​ថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយក្នុង​ម្សៅ​បី​រង្វាល់​រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូល​ដោរឡើង”។


ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“តើ​ខ្ញុំ​នឹង​ប្រៀបប្រដូច​អាណាចក្រ​របស់​ព្រះ​ទៅនឹង​អ្វី?


អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


ការអួតអាង​របស់អ្នករាល់គ្នា​មិន​ល្អ​ទេ​។ តើ​អ្នករាល់គ្នា​មិន​ដឹង​ថា មេម្សៅ​តែបន្តិច​ធ្វើឲ្យ​ដុំម្សៅ​ទាំងមូល​ដោរឡើង​ទេ​ឬ​?


ខ្ញុំ​ជឿជាក់​លើ​សេចក្ដីនេះ​ថា ព្រះអង្គ​ដែល​បាន​ចាប់ផ្ដើម​កិច្ចការល្អ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​នឹង​បង្ហើយ​ការនោះ​ត្រឹម​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដោយហេតុនេះ ចូរ​ដោះចោល​គ្រប់ទាំង​ភាពស្មោកគ្រោក និង​គំនិតព្យាបាទ​ដ៏សម្បូរហូរហៀរ ហើយ​ទទួលយក​ដោយ​សុភាពរាបសា​នូវ​ព្រះបន្ទូល​ដែលត្រូវបានដាំ​ក្នុងអ្នករាល់គ្នា ជាព្រះបន្ទូល​ដែល​អាច​សង្គ្រោះ​ព្រលឹង​របស់អ្នករាល់គ្នា​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម