ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 2:13 - ព្រះគម្ពីរខ្មែរសាកល

ហើយ​យើង​ក៏​ថ្លែង​សេចក្ដីទាំងនោះ​ដែរ មិនមែន​ដោយ​ពាក្យសម្ដី​ដែល​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ គឺ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​វិញ ព្រមទាំង​ប្រៀបធៀប​សេចក្ដី​ខាងវិញ្ញាណ​ជាមួយ​សេចក្ដី​ខាងវិញ្ញាណ​ផង​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​យើង​ក៏​និយាយ​អំពី​សេចក្ដី​ទាំង​នោះ​ដែរ​ គឺ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ​ គឺ​ដោយ​ពាក្យ​សំដី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​វិញ​ ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាង​វិញ្ញាណ​ជាមួយ​សេចក្ដី​ខាង​វិញ្ញាណ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​ឯ​វិញ្ញាណ ដោយ‌សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​រស‌អុលឡោះ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​រស‌អុលឡោះ។

សូមមើលជំពូក



១ កូរិន‌ថូស 2:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នូវ​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង”។


នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ​ពួកគេ​និយាយ​។


ដ្បិត​ព្រះ​គ្រីស្ទ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មិនមែន​ដើម្បី​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ដើម្បី​ផ្សាយដំណឹងល្អ​វិញ ប៉ុន្តែ​មិនមែន​ដោយ​ប្រាជ្ញា​ខាង​ពាក្យសម្ដី​ឡើយ ក្រែងលោ​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទៅជាឥតប្រយោជន៍​។


ជាការពិត អ្នក​ដែល​និយាយ​ភាសាដទៃ មិនមែន​និយាយ​ទៅកាន់​មនុស្ស​ទេ គឺ​និយាយ​ទៅកាន់​ព្រះ​វិញ ដ្បិត​គ្មានអ្នកណា​ស្ដាប់យល់​ឡើយ​; តាមពិត អ្នកនោះ​និយាយ​អាថ៌កំបាំង​ក្នុង​វិញ្ញាណ​ទេ​។


បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ


យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។


ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ


ដោយព្រោះ​យើង​បាន​សាបព្រោះ​គ្រាប់ពូជ​ខាងវិញ្ញាណ​ក្នុងចំណោម​អ្នករាល់គ្នា តើ​ហួសហេតុពេក​ឬ បើ​យើង​ច្រូត​របស់របរខាងលោកីយ៍​ពី​អ្នករាល់គ្នា​?


ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។


ជាការពិត យើង​មិន​បាន​តាម​ទេវកថា​ដែល​ប្រឌិតយ៉ាងប៉ិនប្រសប់​នោះ​ទេ កាល​យើង​ប្រាប់​អ្នករាល់គ្នា​ឲ្យដឹង​អំពី​ព្រះចេស្ដា និង​ការយាងមកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ផ្ទុយទៅវិញ យើង​ជា​សាក្សីផ្ទាល់ភ្នែក​នៃ​អានុភាព​របស់​ព្រះអង្គ​។