Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយព្រោះ​យើង​បាន​សាបព្រោះ​គ្រាប់ពូជ​ខាងវិញ្ញាណ​ក្នុងចំណោម​អ្នករាល់គ្នា តើ​ហួសហេតុពេក​ឬ បើ​យើង​ច្រូត​របស់របរខាងលោកីយ៍​ពី​អ្នករាល់គ្នា​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 បើ​យើង​សាប​ព្រោះ​របស់​ខាង​វិញ្ញាណ​ដល់​អ្នក​រាល់គ្នា​ ហើយ​ច្រូត​យក​របស់​ខាង​សាច់ឈាម​ពី​អ្នក​រាល់គ្នា​វិញ​ តើ​ហួស​ហេតុ​ពេក​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប្រសិន‌បើ​យើង​បាន​សាប​ព្រោះ​របស់​ល្អ​ខាង​វិញ្ញាណ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ច្រូ​ត​យក​ផល​ជា​សម្បត្តិ​ខាង​សាច់​ឈាម​ពី​អ្នក​រាល់​គ្នា តើ​ហួស​ហេតុ​ពេក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យើង​បាន​សាប​ព្រោះ​ព្រះ‌បន្ទូល ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បងប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បងប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យើង​បាន​សាប​ព្រោះ​បន្ទូល​នៃ​អុលឡោះ​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។


ពួកគេ​ពេញចិត្ត​នឹង​ធ្វើដូច្នេះ​មែន ហើយ​តាមពិត​ពួកគេ​ជា​កូនបំណុល​របស់​អ្នកទាំងនោះ ដ្បិត​ប្រសិនបើ​សាសន៍ដទៃ​បាន​ទទួលចំណែក​ខាងវិញ្ញាណ​ពី​ជនជាតិយូដា​ទៅហើយ នោះ​ពួកគេ​ក៏​គួរតែ​បម្រើ​ជនជាតិយូដា​ដោយ​របស់របរខាងលោកីយ៍​ដែរ​។


ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។


ដូច្នេះ ប្រសិនបើ​អ្នកបម្រើ​របស់​វា​បាន​បន្លំខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដីសុចរិត ក៏​គ្មានអ្វីចម្លែកឡើយ​។ ចុងបញ្ចប់​របស់​អ្នកទាំងនោះ នឹង​បាន​ស្របតាម​ការប្រព្រឹត្ត​របស់​ខ្លួន​។


អ្នក​ដែល​ទទួលការអប់រំ​ខាង​ព្រះបន្ទូល ត្រូវ​ចែក​របស់​ល្អ​ទាំងអស់​ដល់​អ្នក​ដែល​អប់រំ​នោះ​។


មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម