អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
១ កូរិនថូស 16:2 - ព្រះគម្ពីរខ្មែរសាកល រាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុកដោយឡែកពីអ្វីដែលខ្លួនឯងបានសន្សំ តាមដែលបានចំណេញ ដើម្បីកុំឲ្យមានការប្រមូលតង្វាយនៅពេលខ្ញុំមកដល់ឡើយ។ Khmer Christian Bible គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺរាល់តែអាទិត្យ ក្នុងថ្ងៃដំបូង នោះត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចំរើនឲ្យ ដើម្បីកាលណាខ្ញុំមកដល់ នោះមិនបាច់នឹងរៃទៀត អាល់គីតាប គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ |
អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់
ឡាបាន់តបនឹងគាត់ថា៖ “បើសិនយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមនៅសិនទៅ ដ្បិតយើងបានដឹងតាមការទស្សទាយថា ព្រះយេហូវ៉ាបានប្រទានពរយើងដោយសារតែឯង”។
តាមពិតមុនខ្ញុំមក លោកអ៊ំមានតែបន្តិចទេ ប៉ុន្តែវាបានកើនឡើងយ៉ាងច្រើនសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ៊ំតាមរយៈការមកដល់របស់ខ្ញុំ។ ចុះឥឡូវនេះ តើពេលណាទើបខ្ញុំអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាន?”។
ទូលបង្គំមិនស័ក្ដិសមនឹងអស់ទាំងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងអស់ទាំងសេចក្ដីពិតត្រង់ដែលព្រះអង្គបានប្រព្រឹត្តដល់បាវបម្រើរបស់ព្រះអង្គឡើយ។ ជាការពិត ទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះដោយមានតែឈើច្រត់មួយប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទូលបង្គំមានគ្នាដល់ទៅពីរជំរំ។
សូមទទួលយកជំនូនរបស់ខ្ញុំដែលបាននាំមកជូនបងចុះ ដោយព្រោះព្រះបានមេត្តាដល់ខ្ញុំ និងដោយព្រោះខ្ញុំមានគ្រប់គ្រាន់”។ យ៉ាកុបបានទទូចដល់គាត់ ទើបគាត់ទទួលយក។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំទុកមុន សម្រាប់ការបញ្ចុះសពខ្ញុំ។
អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗមកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ
នៅពេលល្ងាចថ្ងៃនោះ ដែលជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារបានបិទហើយនៅកន្លែងដែលពួកសិស្សនៅ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ព្រះយេស៊ូវបានយាងមកឈរនៅកណ្ដាលចំណោម ហើយមានបន្ទូលនឹងពួកគេថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយពួកគេដែរ។ ទោះបីជាទ្វារបានបិទហើយក៏ដោយ ក៏ព្រះយេស៊ូវយាងមកឈរនៅកណ្ដាលចំណោម រួចមានបន្ទូលថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលពួកសិស្សជួបជុំគ្នាដើម្បីកាច់នំប៉័ង ប៉ូលនិយាយនឹងពួកគេ ហើយដោយសារគាត់បម្រុងនឹងចេញដំណើរនៅថ្ងៃបន្ទាប់ គាត់ក៏បន្តនិយាយរហូតដល់កណ្ដាលអធ្រាត្រ។
ខ្ញុំសូមផ្ដល់យោបល់ក្នុងរឿងនេះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា។ តាំងពីឆ្នាំមុន អ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្ដើមធ្វើការនេះប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តទៀតផង
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ