Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:1 - ព្រះគម្ពីរខ្មែរសាកល

1 ចំពោះ​ការប្រមូលតង្វាយ​សម្រាប់​វិសុទ្ធជន ដូចដែល​ខ្ញុំ​បាន​បង្គាប់​ក្រុមជំនុំ​ទាំងប៉ុន្មាន​នៅ​កាឡាទី​យ៉ាងណា ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ចំពោះ​ការ​រៃអង្គាស​សម្រាប់​ពួក​បរិសុទ្ធ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 រីឯ​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​ជូន​បងប្អូន​នៅ​យេរូ‌សាឡឹម​វិញ សូម​បងប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំនុំ​នានា នៅ​ស្រុក​កាឡាទី​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សំរាប់​ពួក​បរិសុទ្ធ នោះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ផ្តាំ​ទុក​ក្នុង​ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 រីឯ​ការ​រៃ​ប្រាក់ ផ្ញើ​ទៅ​ជូន​បង​ប្អូន​នៅ​យេរូសា‌ឡឹម​វិញ សូម​បង​ប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំអះ​នានា នៅ​ស្រុក​កាឡា‌ទី​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​ក្នុង​ពួកគេ​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោកឡើង ហើយ​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​ថា ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​រៀបនឹង​កើតឡើង​លើ​ពិភពលោក​ទាំងមូល​។ ការនេះ​បាន​កើតឡើង​ក្នុង​រជ្ជកាល​សេសារ​ក្លូឌាស​មែន​។


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


ក្រោយពី​ស្នាក់នៅ​មួយរយៈ គាត់​ក៏​ចេញដំណើរទៅ ហើយ​ឆ្លងកាត់​ស្រុក​កាឡាទី និង​ព្រីគា​ជាបន្តបន្ទាប់ ទាំង​ពង្រឹង​សិស្ស​ទាំងអស់​ផង។


ក្រោយពី​បាន​ចាកចេញ​ជាច្រើន​ឆ្នាំ ខ្ញុំ​ក៏​ត្រឡប់មកវិញ ដោយ​នាំយក​អំណោយ​ដល់​ជនរួមជាតិ​របស់ខ្ញុំ ព្រមទាំង​ថ្វាយ​តង្វាយ​ផង​។


អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។


ពេត្រុស​ក៏​លូក​ដៃ លើក​នាង​ឲ្យឈរ រួច​ហៅ​ពួក​វិសុទ្ធជន និង​ស្ត្រី​មេម៉ាយ​មក ប្រគល់​ឌ័រកាស​ដែល​រស់ឡើងវិញ​ដល់​ពួកគេ​។


ចូរ​រួមចំណែកផ្គត់ផ្គង់​តម្រូវការ​របស់​វិសុទ្ធជន ទាំង​ខិតខំ​ទទួលភ្ញៀវដោយរាក់ទាក់​។


ប្រសិនបើ​មាន​អ្នកណា​ឃ្លាន ឲ្យ​អ្នកនោះ​ហូប​នៅ​ផ្ទះ​ចុះ ដើម្បីកុំឲ្យ​នាំមកនូវ​ការកាត់ទោស នៅពេល​អ្នករាល់គ្នា​មកជួបជុំគ្នា​។ រីឯ​ចំពោះ​រឿង​ឯទៀត​ៗ ខ្ញុំ​នឹង​សម្រេច កាលណា​ខ្ញុំ​មក​ដល់​៕


បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នកផ្ទះ​របស់​ស្ទេផាណាស ជា​ផលដំបូង​នៅ​អាខៃ ហើយ​ពួកគេ​បាន​ថ្វាយ​ខ្លួន​ក្នុង​ការបម្រើ​វិសុទ្ធជន​។ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


ពី​ខ្ញុំ និង​បងប្អូន​ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ជូនចំពោះ​ក្រុមជំនុំ​នៅ​កាឡាទី​។


ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​អំពី​អ្នកក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខំប្រឹង​ធ្វើ​ដែរ​។


ដោយ​បាន​ឮ​អំពី​សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់អ្នក ដែល​អ្នក​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូវ និង​ចំពោះ​វិសុទ្ធជន​ទាំងអស់​។


ជាការពិត ខ្ញុំ​មាន​អំណរ និង​ការកម្សាន្តចិត្ត​យ៉ាងខ្លាំង ដោយសារតែ​សេចក្ដីស្រឡាញ់​របស់អ្នក ដ្បិត​ប្អូន​អើយ ដួងចិត្ត​របស់​វិសុទ្ធជន​ត្រូវបាន​ធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈ​អ្នក​។


ដ្បិត​ព្រះ​មិនមែន​អយុត្តិធម៌ រហូតដល់​ភ្លេច​កិច្ចការ​របស់អ្នករាល់គ្នា និង​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​បាន​សម្ដែង​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ដោយ​បាន​បម្រើ​វិសុទ្ធជន ហើយ​ឥឡូវនេះ​ក៏​នៅតែ​បម្រើ‍​ដែរ​នោះ​ទេ​។


ប្រសិនបើ​អ្នកណា​មាន​ទ្រព្យសម្បត្តិ​ខាង​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះខាត ប៉ុន្តែ​បិទ​ដួងចិត្ត​របស់​ខ្លួន​ចំពោះ​គេ តើ​សេចក្ដីស្រឡាញ់របស់ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដូចម្ដេចកើត‍?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម