Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:3 - ព្រះគម្ពីរខ្មែរសាកល

3 កាលណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នកណាដែល​អ្នករាល់គ្នា​ជ្រើសរើស ឲ្យ​យក​អំណោយ​របស់អ្នករាល់គ្នា​ទៅ​យេរូសាឡិម ទាំង​កាន់​សំបុត្រ​ទៅ​ជាមួយ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ​នៅ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​ចាត់​អ្នកណា​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ជ្រើសរើស​ឲ្យ​នាំ​សំបុត្រ​ និង​អំណោយ​របស់​អ្នក​រាល់គ្នា​ទៅ‍ឯ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត ឲ្យកា​ន់​សំបុត្រ ហើយ​យក​អំណោយ​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បងប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ ទៅ​ក្រុង​យេរូ‌សាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​ពេញ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​កាន់​សំបុត្រ នឹង​យក​ទេយ្យ‌ទាន​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បង​ប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ​ទៅ​ក្រុង​យេរូសា‌ឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​មាន​អ្នកណា​ឃ្លាន ឲ្យ​អ្នកនោះ​ហូប​នៅ​ផ្ទះ​ចុះ ដើម្បីកុំឲ្យ​នាំមកនូវ​ការកាត់ទោស នៅពេល​អ្នករាល់គ្នា​មកជួបជុំគ្នា​។ រីឯ​ចំពោះ​រឿង​ឯទៀត​ៗ ខ្ញុំ​នឹង​សម្រេច កាលណា​ខ្ញុំ​មក​ដល់​៕


ប៉ុន្តែ​ប្រសិនបើ​គួរឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ទៅ​ជាមួយ​ខ្ញុំ​។


តើ​យើង​ចាប់ផ្ដើម​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ឬ​? ឬមួយក៏​យើង​ត្រូវការ​លិខិត​ណែនាំ​ជូន​អ្នករាល់គ្នា ឬ​សុំ​ពី​អ្នករាល់គ្នា ដូច​អ្នកខ្លះ​ត្រូវការ​?


ទាំង​សូម​យើង​ដោយ​ពាក្យទទូចអង្វរ​យ៉ាងខ្លាំង​នូវ​ឯកសិទ្ធិ​រួមចំណែក​ក្នុង​ការងារបម្រើ​ដល់​វិសុទ្ធជន​។


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម