១ កូរិនថូស 13:5 - ព្រះគម្ពីរខ្មែរសាកល ក៏មិនឈ្លើយ មិនស្វែងរកប្រយោជន៍សម្រាប់ខ្លួន មិនឆាប់ខឹង មិនប្រកាន់ទោសគេ Khmer Christian Bible មិនឈ្លើយ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនក្ដៅក្រហាយ មិនប្រកាន់ទោស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស អាល់គីតាប អ្នកមានចិត្ដស្រឡាញ់ មិនប្រព្រឹត្ដអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ |
ប្រជាជននឹងត្រូវបានសង្កត់សង្កិន គឺមនុស្សម្នាក់នឹងត្រូវបានសង្កត់សង្កិនដោយមនុស្សម្នាក់ទៀត ម្នាក់ៗនឹងត្រូវបានសង្កត់សង្កិនដោយអ្នកជិតខាងរបស់ខ្លួន; ពួកក្មេងៗនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងចាស់ៗ មនុស្សតូចទាបនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងមនុស្សមានយសស័ក្ដិ។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
កុំឲ្យអ្នកណាស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ។
ដូចដែលខ្ញុំបំពេញចិត្តមនុស្សទាំងអស់ក្នុងគ្រប់ការទាំងអស់ដែរ ដោយមិនស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេបានសង្គ្រោះ។
ដ្បិតជាដំបូង ខ្ញុំបានឮថា កាលណាអ្នករាល់គ្នាមកជួបជុំគ្នាជាក្រុមជំនុំ មានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏ជឿត្រឹមកម្រិតណាមួយដែរ។
ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានមានការយកចិត្តទុកដាក់ដូចគ្នា ចំពោះគ្នាទៅវិញទៅមក។
ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្តមិនគប្បីចំពោះស្ត្រីព្រហ្មចារីរបស់ខ្លួន ហើយបើនាងជិតហួសវ័យ ហើយបើមានតែធ្វើដូច្នោះ នោះចូរឲ្យគាត់ធ្វើតាមដែលប្រាថ្នាចុះ គឺឲ្យអ្នកទាំងពីររៀបការទៅ គាត់មិនមែនប្រព្រឹត្តបាបទេ។
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។
បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
ដ្បិតមនុស្សទាំងអស់តែងតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមែនប្រយោជន៍សម្រាប់ព្រះយេស៊ូវគ្រីស្ទទេ។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
តាមពិត ខ្លួនអ្នករាល់គ្នាដឹងហើយថា ត្រូវតែត្រាប់តាមយើងយ៉ាងដូចម្ដេច ដ្បិតកាលនៅជាមួយអ្នករាល់គ្នា យើងមិនដែលរស់នៅដោយគ្មានរបៀបវិន័យទេ
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាមកគាំទ្រខ្ញុំទេ គឺទាំងអស់គ្នាបានបោះបង់ខ្ញុំចោល; សូមកុំឲ្យពួកគេត្រូវបានប្រកាន់ទោសអំពីរឿងនេះឡើយ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរដឹងការនេះថា មនុស្សម្នាក់ៗត្រូវឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយយឺតនឹងខឹង។