Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:36 - ព្រះគម្ពីរខ្មែរសាកល

36 ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ម្នាក់​គិតថា​ខ្លួន​ប្រព្រឹត្តមិនគប្បី​ចំពោះ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន ហើយ​បើ​នាង​ជិត​ហួសវ័យ ហើយ​បើ​មានតែ​ធ្វើ​ដូច្នោះ នោះ​ចូរឲ្យ​គាត់​ធ្វើ​តាម​ដែល​ប្រាថ្នា​ចុះ គឺ​ឲ្យ​អ្នកទាំងពីរ​រៀបការ​ទៅ គាត់​មិនមែន​ប្រព្រឹត្តបាប​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​គិត​ថា​ខ្លួន​ប្រព្រឹត្ដ​មិន​សមរម្យ​ចំពោះ​គូ​ដណ្ដឹង​របស់​ខ្លួន​ ហើយ​បើ​នាង​ហួស​វ័យ​ ចូរ​ឲ្យ​គាត់​ធ្វើ​តាម​បំណង​របស់​គាត់​ចុះ​ គឺ​រៀប​ការ​នឹង​នាង​ ដ្បិត​គាត់​មិន​ធ្វើ​បាប​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ប្រសិន‌បើ​អ្នក​ណា​យល់​ថា ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង នោះ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ត្រូវ​ឲ្យ​អ្នក​នោះ​រៀប‌ការ​ទៅ គ្មាន​បាប​អ្វី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាប‌ឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀបការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​ឲ្យ​បាក់​មុខ ហើយ​បើ​ចិត្ដ​របស់​គេ​ឆាប‌ឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ដ​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀប‌ការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ចំពោះ​អ្នក​ដែល​ចង់​ប្ដឹង​យក​អាវខាងក្នុង​របស់អ្នក ចូរ​ឲ្យ​ទាំង​អាវវែង​ដល់​គេ​ផង​;


ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នករាល់គ្នា​ផ្ទាល់ មិនមែន​ដើម្បី​រារាំង​អ្នករាល់គ្នា​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នាប្រព្រឹត្តដោយ​គប្បី ហើយ​ផ្ដោតតែលើការបម្រើ​ព្រះអម្ចាស់​ដោយ​គ្មានការបង្វែរអារម្មណ៍​ឡើយ​។


ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ឈរ​មាំ​ក្នុង​ចិត្ត​របស់​ខ្លួន ទាំង​គ្មាន​សេចក្ដីបង្ខំ ហើយ​បើ​អាចគ្រប់គ្រង​លើ​បំណង​របស់ខ្លួនឯង​បាន ព្រមទាំង​បាន​សម្រេច​ក្នុង​ចិត្ត​របស់ខ្លួន​ថា​នឹង​ទុក​នាង​ជា​ស្ត្រីព្រហ្មចារី នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ​។


ប៉ុន្តែ​ប្រសិនបើ​ពួកគេ​គ្រប់គ្រងចិត្ត​មិន​បាន ក៏​ចូរ​រៀបការ​ចុះ ដ្បិត​ដែល​រៀបការ​ប្រសើរជាង​មានភាពរោលរាល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម