ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។
១ កូរិនថូស 1:20 - ព្រះគម្ពីរខ្មែរសាកល តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ? Khmer Christian Bible តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្ដីល្ងង់ល្ងើវិញទេតើ អាល់គីតាប ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើអុលឡោះបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ |
ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។
យើងជាអ្នកដែលបញ្ឈប់ទីសម្គាល់របស់ព្យាការីក្លែងក្លាយ ហើយធ្វើឲ្យគ្រូទាយទៅជាឆ្កួត; យើងជាអ្នកដែលបង្វែរមនុស្សមានបញ្ញា ហើយធ្វើឲ្យចំណេះដឹងរបស់ពួកគេទៅជាល្ងីល្ងើ;
តើនរណាបានជឿដំណឹងរបស់ពួកយើង? តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា?
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
ឥឡូវនេះ ជាការជំនុំជម្រះពិភពលោកនេះ; ឥឡូវនេះ មេគ្រប់គ្រងរបស់ពិភពលោកនេះនឹងត្រូវបានបណ្ដេញចេញ។
មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។ អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។
ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។
បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសមនុស្សល្ងង់ក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សមានប្រាជ្ញាអាម៉ាស់មុខ; ព្រះបានជ្រើសរើសមនុស្សខ្សោយក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សខ្លាំងពូកែអាម៉ាស់មុខ;
ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលត្រូវគេមើលងាយក្នុងពិភពលោក គឺអ្វីដែលត្រូវបានរាប់ថាគ្មាន ដើម្បីបំបាត់អ្វីដែលសំខាន់
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
យ៉ាងណាមិញ នៅក្នុងចំណោមមនុស្សពេញវ័យ យើងថ្លែងប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញារបស់សម័យនេះទេ ហើយក៏មិនមែនប្រាជ្ញារបស់ពួកមេគ្រប់គ្រងនៃសម័យនេះដែលរមែងតែងតែសាបសូន្យនោះដែរ
គ្មានអ្នកណាក្នុងចំណោមពួកមេគ្រប់គ្រងនៃសម័យនេះបានស្គាល់ព្រះប្រាជ្ញាញាណនេះទេ ដ្បិតប្រសិនបើពួកគេបានស្គាល់ ម្ល៉េះសមពួកគេមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ។
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា:“ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
ឬមួយក៏អ្នករាល់គ្នាមិនដឹងថាវិសុទ្ធជននឹងជំនុំជម្រះពិភពលោកទេឬ? ដូច្នេះ ប្រសិនបើពិភពលោកនឹងត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពវិនិច្ឆ័យរឿងតូចបំផុតទេឬ?
ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ!