ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
អេសាយ 60:17 - ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំមាសមកជំនួសលង្ហិន ក៏នឹងនាំប្រាក់មកជំនួសដែក លង្ហិនជំនួសឈើ ហើយដែកជំនួសថ្មផង។ យើងនឹងធ្វើឲ្យសេចក្ដីសុខសាន្តទៅជាអ្នកត្រួតត្រាអ្នក ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាអ្នកគ្រប់គ្រងអ្នកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង យើងនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលអ្នក ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង អាល់គីតាប យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។ |
ព្រះអង្គទ្រង់ធ្វើឲ្យមានសេចក្ដីសុខសាន្តនៅក្នុងព្រំដែនរបស់អ្នក ហើយចម្អែតអ្នកដោយស្រូវសាលីល្អបំផុត។
សូមឲ្យភ្នំនានា និងទីទួលទាំងឡាយ នាំមកនូវសេចក្ដីសុខសាន្តដល់ប្រជារាស្ត្រ ដោយសេចក្ដីសុចរិត;
រួចយើងនឹងស្ដារពួកចៅក្រមរបស់អ្នកឡើងវិញដូចពីដើម ក៏នឹងស្ដារពួកទីប្រឹក្សារបស់អ្នកឡើងវិញដូចគ្រាដំបូង។ ក្រោយមក អ្នកនឹងត្រូវគេហៅថា ‘ទីក្រុងនៃសេចក្ដីសុចរិត’ និង ‘ទីក្រុងស្មោះត្រង់’”។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
ដើមស្រល់នឹងដុះឡើងជំនួសគុម្ពបន្លា ដើមមឺថលនឹងដុះឡើងជំនួសអញ្ចាញ ការនេះនឹងបានសម្រាប់ជាកេរ្តិ៍ឈ្មោះដល់ព្រះយេហូវ៉ា និងសម្រាប់ជាសញ្ញាសម្គាល់ដ៏អស់កល្ប ដែលមិនត្រូវបានកាត់ចេញឡើយ”៕
អ្នកនឹងជញ្ជក់ទឹកដោះរបស់ប្រជាជាតិនានា ក៏នឹងជញ្ជក់ដោះបណ្ដាស្ដេចដែរ នោះអ្នកនឹងដឹងថា យើងហ្នឹងហើយ គឺយេហូវ៉ាជាព្រះសង្គ្រោះរបស់អ្នក ជាព្រះប្រោសលោះរបស់អ្នក និងជាព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប។
នៅក្នុងទឹកដីអ្នក នឹងមិនឮអំពីអំពើហិង្សាទៀត ក្នុងព្រំដែនរបស់អ្នកនឹងមិនឮអំពីការបំផ្លាញ ឬការអន្តរាយឡើយ ផ្ទុយទៅវិញ អ្នកនឹងហៅកំពែងរបស់អ្នកថា “សេចក្ដីសង្គ្រោះ” ក៏ហៅខ្លោងទ្វាររបស់អ្នកថា “សេចក្ដីសរសើរតម្កើង”។
“បន្ទាប់មក នឹងមានម្នាក់ក្រោកឡើងជំនួសតំណែងរបស់ទ្រង់ ជាអ្នកដែលចាត់អ្នកទារពន្ធហួសប្រមាណឲ្យទៅសម្រាប់ភាពរុងរឿងរបស់អាណាចក្រ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃ អ្នកនោះនឹងត្រូវបានកម្ទេច មិនមែនដោយកំហឹង ក៏មិនមែនដោយសង្គ្រាមដែរ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលរស់នៅយេរូសាឡិម បានជាអ្នកដែលទន់ខ្សោយក្នុងពួកគេនឹងបានដូចដាវីឌនៅថ្ងៃនោះ ហើយវង្សត្រកូលដាវីឌនឹងបានដូចព្រះ គឺដូចទូតសួគ៌របស់ព្រះយេហូវ៉ានៅចំពោះពួកគេ។
ដោយព្រោះព្រះបានរៀបចំអ្វីដែលប្រសើរជាងសម្រាប់យើង ដើម្បីកុំឲ្យពួកគេបានគ្រប់លក្ខណ៍ដោយគ្មានយើងឡើយ៕
ក៏ប៉ុន្តែស្របតាមសេចក្ដីសន្យារបស់ព្រះអង្គ យើងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសេចក្ដីសុចរិតយុត្តិធម៌ស្ថិតនៅទីនោះ។