Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:20 - ព្រះគម្ពីរខ្មែរសាកល

20 “បន្ទាប់មក នឹង​មាន​ម្នាក់​ក្រោកឡើង​ជំនួស​តំណែង​របស់ទ្រង់ ជា​អ្នកដែល​ចាត់​អ្នក​ទារពន្ធហួសប្រមាណ​ឲ្យទៅ​សម្រាប់​ភាពរុងរឿង​របស់​អាណាចក្រ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ អ្នកនោះ​នឹង​ត្រូវបាន​កម្ទេច មិនមែន​ដោយ​កំហឹង ក៏​មិនមែន​ដោយ​សង្គ្រាម​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​មក នឹង​មាន​ស្តេច​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​ជំនួស ទ្រង់​នឹង​ចាត់​អ្នក​ជំរិត​ទារ​ពន្ធ​ម្នាក់ ដើម្បី​ទ្រទ្រង់​ភាព​ថ្កុំ​ថ្កើង​ក្នុង​អា‌ណា‌ចក្រ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស មិន​មែន​ដោយ​កំហឹង ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ស្ដេច​មួយ​នាក់​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ការច្របាច់​ទឹកដោះគោ​ធ្វើឲ្យ​ចេញ​ប៊័រ ការច្របាច់​ច្រមុះ​ធ្វើឲ្យ​ចេញ​ឈាម ការច្របាច់​កំហឹង​ធ្វើឲ្យ​ចេញ​ជម្លោះ​៕


យើង​នឹង​នាំ​មាស​មក​ជំនួស​លង្ហិន ក៏​នឹង​នាំ​ប្រាក់​មក​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ហើយ​ដែក​ជំនួស​ថ្ម​ផង​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីសុខសាន្ត​ទៅជា​អ្នកត្រួតត្រា​អ្នក ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​អ្នកគ្រប់គ្រង​អ្នក​ផង​។


“បន្ទាប់ពីនេះ នឹង​មាន​ម្នាក់ដែល​គួរឲ្យមើលងាយ​ក្រោកឡើង​ជំនួស​តំណែង​របស់​អ្នកនោះ ដែល​រាជ្យអំណាច​ដ៏រុងរឿង​មិន​ត្រូវបាន​ប្រគល់​ដល់​វា គឺ​វា​មក​ដល់​ក្នុងពេល​មាន​សេចក្ដីសុខស្រួល ហើយ​ឆក់យក​រាជ្យអំណាច​ដោយ​ការបញ្ជោរ​។


យ៉ាងណាមិញ នឹង​មាន​ម្នាក់​ពី​វង្សត្រកូល​របស់នាង​ក្រោកឡើង​ជំនួស​តំណែង​របស់​ស្ដេចនោះ​។ ទ្រង់​នឹង​ចេញទៅ​ទាស់នឹង​កងទ័ព​នោះ ហើយ​ចូលទៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​នៃ​ទិសខាងជើង ក៏​ចាត់វិធានការ​លើ​ពួកគេ ហើយ​មានជ័យជម្នះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម