ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 56:3 - ព្រះគម្ពីរខ្មែរសាកល

រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា​ហើយ មិន​ត្រូវ​ពោល​ថា​៖ “ព្រះយេហូវ៉ា​ពិតជាញែក​ខ្ញុំ​ចេញ​ពី​ប្រជារាស្ត្រ​របស់ព្រះអង្គ” ហើយ​មនុស្សកម្រៀវ​ក៏​មិន​ត្រូវ​ពោលថា​៖ “មើល៍! ខ្ញុំ​ជា​ដើមឈើ​ក្រៀមស្ងួត” នោះ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ព្រះអង្គ!” រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​ទ្រង់​ទៅ នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា មើល ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹងអុលឡោះ‌តាអាឡា មិន​ត្រូវ​ពោល​ថា “អុលឡោះ‌តាអាឡា​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ទ្រង់!” រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

សូមមើលជំពូក



អេសាយ 56:3
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។


‘រីឯ​អ្នកខ្លះ​ក្នុង​ពួក​កូន​របស់អ្នក​ដែល​នឹង​ចេញ​ពី​អ្នក​មក ដែល​អ្នក​នឹង​ផ្ដល់កំណើត គេ​នឹង​យកទៅ​ឲ្យ​ធ្វើជា​មហាតលិក​នៅក្នុង​រាជវាំង​របស់​ស្ដេច​បាប៊ីឡូន’”។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


រីឯ​សាសន៍ដទៃ​ដែល​រួម​ជាមួយ​ព្រះយេហូវ៉ា ដើម្បី​បម្រើ​ព្រះអង្គ ដើម្បី​ស្រឡាញ់​ព្រះនាម​របស់​ព្រះយេហូវ៉ា ដើម្បី​ធ្វើជា​បាវបម្រើ​របស់​ព្រះអង្គ គឺ​អស់អ្នក​ដែល​រក្សា​ថ្ងៃសប្ប័ទ​ឥត​បង្អាប់​ឡើយ ហើយ​កាន់ខ្ជាប់​នូវ​សម្ពន្ធមេត្រី​របស់យើង


ពេត្រុស​ក៏​បើក​មាត់​និយាយថា​៖ “ខ្ញុំ​យល់​ជាក់​ថា ព្រះ​មិនមែន​ជា​អ្នកលំអៀង​ឡើយ


មាន​អ្នកខ្លះ​ក្នុង​ពួកគេ ត្រូវបាន​បញ្ចុះបញ្ចូល ក៏​ចូលរួមជាមួយ​ប៉ូល និង​ស៊ីឡាស ថែមទាំង​មាន​ពួក​ជនជាតិក្រិក​ដ៏ច្រើនសន្ធឹក​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​ស្ត្រី​មានឋានៈខ្ពស់​ចំនួន​មិន​តិច​ដែរ បាន​ចូលរួម​។


ដូច្នេះ ប៉ូល​ក៏​ចេញ​ពីទីនោះ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ទីទិយុស​យូស្ទុស​ជា​អ្នក​ថ្វាយបង្គំ​ព្រះ ដែល​ផ្ទះ​គាត់​នៅ​ជាប់​សាលាប្រជុំ​។


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


រីឯ​អ្នក​ដែល​រួម​ជាមួយ​ព្រះអម្ចាស់ នឹង​បានជា​វិញ្ញាណ​មួយ​។


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​សាងសង់ជាមួយគ្នា ទៅជា​ដំណាក់​របស់​ព្រះ​ក្នុង​ព្រះវិញ្ញាណ​ដែរ​៕


ពី​ខ្ញុំ ពេត្រុស ដែលជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានជ្រើសតាំង ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែលត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និង​ប៊ីធូនា